ព័ត៌មានជាតិ

អ្នករចនា​ម៉ូត​ចិន​​ធ្វើប៊ីគីនី​ធ្វើពីមាស​​តម្លៃ ជាង ៥ សែនផោន​​កន្លះឆ្នាំ​​ទើប​ធ្វើ​ហើយ​

ចិន​៖ ឈុត​ប៊ីគីនី ​ ដែលមាន​ទំងន់ ៣ គីឡូក្រាម ​ដែលមាន​តម្លៃ​មិនតិចជាង ៥ សែនផោន ​ប្រហែល ៨២៣៦៥០ ដុល្លារ ដែលត្រូវបាន​គេដាក់បង្ហាញ ​ក្នុងហាងមាស​មួយកន្លែង​នៅ Wuhan ប្រទេសចិន ​ដោយពាក់ដោយតារាម៉ូដែលដ៏ស្រស់សោភា​។

ថ្មីៗនេះដែរ​ក្នុងប្រទេសចិន ​​អ្នករចនា​ម៉ូតម្នាក់​បាន​បង្កើត ​ប៊ីគីនី​​ដែល​ធ្វើពីមាស មានទំងន់ ៣ គីឡូក្រាម ​​មានតម្លៃ ៥០១០០០ ផោន ​ប្រហែលជា ៨២៣៦៥០ ដុល្លារ ដែល​ធ្វើឡើងនៅហាង​មាស ក្នុងខេត្ត​ Wuhan កាលពីថ្ងៃទី ១១ ខែ ​មករា ឆ្នាំ ២០១៤ នេះ ដែល​ធ្វើ​ឲ្យមាន​​មនុស្សជាច្រើនចាប់អារម្មណ៍ មិនសរសើរមិនបាន​។​

ក្នុងហាង​នោះដែរ​តារាម៉ូដែលដ៏ស្រស់សោភា បាន​​សម្ញែង​​ ប៊ីគីនីមាស ឈរ​កណ្តាលហាង ​ដោយ​រងចាំភ្ញៀវមកទស្សនា ​និងអ្នកកាសែតចាប់យករូបភាពទៅផ្សព្វផ្សាយ ។​
តាមរបាយការណ៍ក្នុងប្រទេសចិនបាន​ឲ្យដឹងថា ​​​អ្នករចនា ​បង្កើតប៊ីគីនីនេះឡើង ​ដោយប្រើរយៈពេល ជាង កន្លះឆ្នាំ ទើប​ធ្វើឈុតប៊ីគីនីនេះរួចរាល់។​​ដោយឡែកអ្នកដែលចូលរួម​​ក៏បាន​ប្រញាប់ប្រញាល់ ក្នុងការថតរូប ​បង្ហោះ​ទៅកាន់ទំព័រសង្គម ​និង​​ក្លាយជាប្រធានបទវែកញែក និង​ទទួលរងការរិះគន់ផងដែរ​។​

នេះ​មិនមែនជាលើកទី ១ នោះទេ ដោយនៅពេលថ្មីៗនេះដែរ ​​​ លោក Ahmet Atakan ដែលជាអ្នករចនាម៉ូត​នៅតួគី​ក៏បាន​​ធ្វើ ​​រ៉ូប​ធ្វើពីមាស តម្លៃ ៨៤៨៦៤ ​ប្រហែល ១៣៩៧៩៦ ដុល្លារ ឲ្យស្ត្រីម្នាក់​ស្លៀក​ចូលរួម​ថ្ងៃ​បុណ្យ​ណូអែលទៅជួប​សង្សារ​​​​៕​
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/Bikingold4_zps1c0f0d63.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/Bikingold2_zps9fb1864f.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/Bikingold5_zps871bfa7e.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/Bikingold3_zps1d6bb1dc.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/Bikingold1_zpsdc6da401.jpg
អ្នករចនា​​​ជនជាតិតួគី​​​ធ្វើរ៉ូបពីមាស​
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/Bikingold6_zpsb284ce34.jpg

មតិយោបល់