ព័ត៌មានជាតិ

វីឡារបស់មន្ត្រីយោធាម្នាក់ត្រូវអគ្គិភ័យឆាបឆេះ សំណាងសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ផ្ទះមន្ត្រីយោធាម្នាក់ត្រូវបានអគ្គីភ័យឆាបឆេះទាំងកណ្តាលថ្ងៃត្រង់ដោយសារឆ្លងចរន្តអគ្គីសនី។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង០0នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តយផ្លូវបេតុងទី៤ក្រុម៩ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ម្ចាស់ឈ្មោះ អ៊ឹង ស៊ីកាតវិឡា ភេទប្រុស អាយុ៥៤ឆ្នាំជនជាតិខ្មែរជាមន្ត្រីយោធា។
ផ្ទះរងគ្រោះខាងលើធ្វើអំពីថ្មបេតុងទំហំ៨ម៉ែត្រគុណនឹង១៦ម៉ែត្របណ្តាលឲ្យខូចខាតទូតាំង១ទូរទស្សន៍ម៉ាស៊ីនត្រជាក់តែមិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរនិងមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ក្នុងហេតុការណ៍នេះមានរថយន្តរបស់ការិយាល័យអគ្គិភ័យចំនួន២គ្រឿងនិងរថយន្តអគ្គិភ័យជំនួយរបស់សាលាខណ្ឌឫស្សីកែវចំនួនគ្រឿងពុំបានប្រើប្រាសទឹកទើបអាចពន្លត់ភ្លើងបានទាំងស្រុងនៅម៉ោង១២និង៣០នាទីនាទីថ្ងៃដដែល៕

 

មតិយោបល់