អនុប្រធានប្រតិបត្តិក្រុមហ៊ុន Samsung អ្នកស្រី Lee Young Hee បានថ្លែងនៅក្នុងកិច្ច សម្ភាសន៍ជាមួយនឹងសារព័ត៌មាន Bloomberg ថា Galaxy S5 នឹងបង្ហាញខ្លួននៅ ក្រោយ ព្រឹត្តិការណ៍ MWC 2014។
នៅមុននេះ មានព័ត៌មានចចាមអារ៉ាមបាននិយាយថា Samsung Galaxy S5 នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC ប៉ុន្តែបើតាមអ្នកស្រី Hee នោះគឺមិនមែនឡើង ដោយវានឹងបង្ហាញខ្លួននៅក្រោយពេលព្រឹត្តិការណ៍ MWC នៅចន្លោះខែមីនា-មេសា។
ព្រមជាមួយគ្នានោះ ក្រុមហ៊ុន Samsung ក៏បង្ហាញនាឡិកាឆ្លាតវៃ Galaxy Gear ជំនាន់ថ្មីផងដែរ ដោយអ្នកស្រី Hee បាននាឡិកាឆ្លាតវៃជំនាន់ថ្មីនេះគឺបានបញ្ចូលលក្ខណៈពិសេសជាច្រើន ចំណែក Galaxy S5 ត្រូវបានរចនាឡើងដោយខុសប្លែកពី Galaxy S4 ទាំងស្រុង។
នៅមុននេះ មានព័ត៌មានចចាមអារ៉ាមបាននិយាយថា ក្រុមហ៊ុនកំពុងតែស្រាវជ្រាវទៅលើកម្មវិធី iris ប្រើសម្រាប់ស្គែនម្រាមដៃដូច iPhone 5S ប៉ុន្តែព័ត៌មាននេះត្រូវបានអ្នកស្រី Hee បញ្ជាក់ថា Galaxy S5 មិនច្បាស់ថាមាន ឬមួយយ៉ាងណានោះទេ ពោលគឺអ្នកស្រីមិនប្រាកដ៕
មតិយោបល់