អេស្ប៉ាញ៖ខ្សែបម្រើ សញ្ជាតិវែល កីឡាករ Gareth Bale បានជួយឲ្យ ក្លិបអធិរាជស Real Madrid លើកពាន Copa Del Rey ជាលើកដំបូងនៅក្នុងរដូវកាលនេះ ដោយយកឈ្នះ ក្លិប Bacelona ដោយលទ្ធផល ២ – ១ ។ គ្រាប់បាល់ដែលធ្វើឲ្យ អធិរាជស Real Madrid យកឈ្នះក្លិប អ្នកមានបុណ្យ Bacelona គឺជាគ្រាប់បាល់ដែល រកបានដោយកីឡាករ Bale នៅនាទី ៨៥ ហើយក៏ជាគ្រាប់បាល់ស្ថិតក្នុងភាពចម្រូងចម្រាស់ផងដែរ ។
ជាមួយនឹងល្បឿនរត់យ៉ាងលឿនរបស់ Gareth Bale ដោយរងការវាយប្រហារពី កីឡាករ Marc Bartra បានធ្វើឲ្យ Bale រត់ក្រៅតារាង ដោយមានល្បឿនយ៉ាងលឿន ដើម្បីអូសបាល់ ទៅបំប៉ោងសំណាញ់ ។ គ្រាប់បាល់នេះដែរ ត្រូវបានក្រុមអ្នកគាំទ្រ ចេញក្រដាសពិន័យ នូវចំនួនទឹកប្រាក់ 100.00 អឺរ៉ូ ខណៈដែល ខាងស្ថាប័នកីឡា នៅមិនទាន់ចេញការពិន័យនៅឡើយ នោះ ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ កីឡាករ Alonso បានប្រាប់ដល់ Daily Telegraph ឲ្យដឹងថា “វាមើលទៅដូចជាបាល់ចេញក្រៅអីចឹង ខណៈដែល Bale រត់ចេញពីក្រៅទីលាន ចូលមកទីលានវិញនោះ ។ នេះវាគឺជារឿងមួយដែលមិនគួរឲ្យជឿ និងមិនធ្លាប់បានឃើញពីមុនមកទេ ក្នុងពិភពបាល់ទាត់ ដែលធ្វើដូច Bale ” ។
តែទោះជាយ៉ាងណាលទ្ធផលនេះ យ៉ាងម៉េច យ៉ាងម៉ា នៅមិនទាន់ដឹងនៅឡើយនោះទេ ខណៈដែល ខាង ស្ថាប័នគ្រប់គ្រងកីឡានៅមិនទាន់ ប្រាប់ឲ្យដឹងនោះ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់