វាមិនទាន់អាក្រក់ណាស់ណាទេគ្រាន់តែមានជម្លោះតូចតាចជាមួយនឹងមិត្តស្រីរបស់អ្នក ប៉ុន្តែតើអ្នកធ្វើដូចម្តេចនៅពេលមានជម្លោះធំមួយកើតឡើង? សំណាងល្អមានវិធីសាស្ត្រមួយចំនួនដែលអាចផ្សះផ្សាទំនាក់ទំនងរបស់អ្នកឡើងវិញបាន បន្ទាប់ពីមានជម្លោះប្រកែកគ្នារួចមក។ អ្វីដែលសំខាន់គឺអ្នកអាចខិតជិតស្ថានភាពមួយដែលត្រឹមត្រូវដូចជា ការចេះអាណិតអាសូរ និងការទទួលស្គាល់នូវកំហុសឆ្គងរបស់ខ្លួន។
វិធីសាស្ត្រទី១: ជំហាននៃការចាប់ផ្តើមដំបូង
១. ធ្វើការវិភាគមើលដោយស្មោះត្រង់ពីមូលហេតុដែលបង្កឲ្យមានជម្លោះត្រូវចេះអត់ធ្មត់ មិនឆេវឆាវ អ្នកគួរតែធ្វើការវិភាគមើលដើមហេតុដំបូងដែលធ្វើឲ្យមានជម្លោះ។ តើអ្នកបានធ្វើអ្វីខ្លះដែលនាំឲ្យមានជម្លោះបែបនេះកើតឡើង ឬក៏អ្នកចង់ឲ្យវាទៅជាបែបនេះ? តើអ្នកមានជម្លោះនេះកាលពីពេលមុន ឬក៏ជម្លោះថ្មីៗនេះទេ? តើអ្នកចង់ឲ្យជម្លោះរបស់អ្នកបានបញ្ចប់ដែរទេ? ឬក៏អ្នកគ្រាន់តែចចេសរឹងរូស ដើម្បីការពារមុខមាត់ខ្លួនឯងទាំងដឹងថាអ្នកមិនចង់ធ្វើមែនទេ?
២. ទទួលយកនូវភាពក្រៀមក្រំ និងអារម្មណ៍រសាប់រសល់របស់អ្នកនៅក្នុងជម្លោះដ៏គួរឲ្យភ្ញាក់ផ្អើលនេះ អ្នកទាំងពីរទំនងជាមានអារម្មណ៍ខ្វល់ខ្វាយ និងភ័យខ្លាច។ តើអ្នកនឹងចែកផ្លូវគ្នាមែនទេ? តើរឿងរ៉ាវជាច្រើននឹងត្រូវដោះស្រាយមែនទេ? ជាជាងការដែលមិនចុះសម្រុងនឹងគ្នា គ្រាន់តែទទួលដឹងថាអ្នកទាំងពីរនឹងមានការឈឺចាប់បន្តិចបន្តួច បន្ទាប់ពីមានជម្លោះនេះ។ វាជារឿងធម្មតាទេក្នុងការដែលមានអារម្មណ៍សោកសៅ និងរសាប់រសល់។ គន្លឹះមួយគឺគ្រាន់តែគ្រប់គ្រងអារម្មណ៍ទាំងអស់នេះហើយធ្វើអារម្មណ៍ធម្មតា។ នៅពេលអ្នកទាំងពីរបន្តជីវិតជាមួយគ្នាតទៅមុខទៀត ជម្លោះទាំងឡាយកន្លងមកនឹងត្រូវរលាយបាត់អស់។ ប្រសិនបើអ្នកនៅតែឧស្សាហ៏សើរើរឿងរ៉ាវជម្លោះទាំងឡាយរបស់អ្នកឡើងវិញ អ្នកទាំងពីរអាចនឹងទទួលយកនូវការបែកបាក់គ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកយល់ថារឿងរ៉ាវទាំងអស់បានកន្លងផុតទៅហើយនិងជម្លោះទាំងអស់នោះមិនមានអ្វីសំខាន់ អ្នកអាចធ្វើការបំភ្លេចចោលឲ្យអស់។
៣. ធ្វើការសម្រេចចិត្តថាតើអ្នកចង់ឲ្យរឿងទាំងអស់នេះចប់រៀបរយ ឬចង់រក្សាទំនាក់ទំនងរវាងអ្នកទាំងពីរការមិនរាថយនឹងកំហឹង និងការការពារមុខមាត់របស់ខ្លួនឯងនៅតែចង់ឈ្នះចង់ចាញ់ លទ្ធផលចុងក្រោយស្ថិតក្នុងភាពជាប់គាំង នឹងធ្វើឲ្យទំនាក់ទំនងរបស់អ្នកទាំងពីរបែកបាក់គ្នា។ មានម្នាក់ក្នុងចំណោមអ្នកទាំងពីរនឹងត្រូវតែធ្វើសកម្មភាពអ្វីមួយ។ ប្រសិនបើអ្នកមានប្រៀបលើគេមុន អ្នកអាចនឹងមានឱកាសច្រើនហើយអ្នកទាំងពីរនឹងរស់នៅជាមួយគ្នាបានតទៅមុខទៀត។
៤. សរសេរជាតារាងមួយនៅពេលអ្នកចូលទៅក្នុងកិច្ចពិភាក្សាសំខាន់មួយដែលមិនចុះសម្រុងនឹងគ្នា ជួនកាលបើអាចបំភ្លេចបាន គួរតែបំភ្លេចនូវអ្វីដែលបានជួបប្រទះកាលពីគ្រាដំបូង។ ធ្វើការសរសេរចូលតារាងមួយពីចំណុចដែលនឹងត្រូវពិភាក្សា ឬក៏រឿងរ៉ាវទាំងឡាយដែលត្រូវនិយាយ ដូច្នេះអ្នកអាចធ្វើឲ្យរឿងរ៉ាវទាំងឡាយមានភាពវិជ្ជមាន និងចៀសវាងការទទួលយកនូវបញ្ហាជម្លោះមួយផ្សេងទៀត។
វិធីសាស្ត្រទី២: ការផ្សះផ្សាជម្លោះ
១. ចាប់ផ្តើមធ្វើការសន្ទនាជាមួយគ្នានៅពេលដែលអ្នកទាំងពីរត្រជាក់ចិត្តហើយ ដំបូងត្រូវចាប់ផ្តើមជជែកអំពីអ្វីដែលបានកើតឡើង។ បើទោះបីជាវាជាកិច្ចពិភាក្សាខ្លីក៏ដោយ នេះជាតិចនិចតែមួយគត់ដើម្បីឲ្យទំនាក់ទំនងអ្នកទាំងពីរនៅមានតទៅមុខទៀត។ ត្រូវចៀសវាងការពិភាក្សានេះឆាប់រហ័សពេកបន្ទាប់ពីមានជម្លោះជាមួយគ្នា ពីព្រោះអារម្មណ៍អ្នកទាំងពីរអាចនៅមិនទាន់ស្ងប់។
២. ពីការឯកភាព ទៅការដែលមិនឯកភាពប្រសិនបើអ្នកមិនអាច ឯកភាពលើរឿងនេះទេ ទំនាក់ទំនងរបស់អ្នកអាចនឹងលែងមានជារៀងរហូត។ អ្នកគ្រាន់តែដឹងថាមិត្តស្រីរបស់អ្នកមានភាពឆ្លាតវៃ ជាមនុស្សដែលចេះគិតពិចារណាវែងឆ្ងាយជាមួយនឹងគំនិតដែលខុសប្លែកពីគំនិតរបស់អ្នក។ ម្យ៉ាងវិញទៀត ត្រូវយល់ថាអ្នកមិនអាចធ្វើការបញ្ចុះបញ្ចូលមិត្តស្រីរបស់អ្នកដើម្បីចិត្តរបស់នាងផ្លាស់ប្តូរបានទេ គឺគ្រាន់តែទទួលយកនូវគំនិតខុសពីមិត្តស្រីរបស់អ្នកទៅបានហើយ។ ត្រូវធ្វើជាបុរសក្លាហាន(ឬក៏នារីក្លាហាន) និងមានប្រៀបលើគេ។
៣. សុំទោស នេះមិនមែនចង់មានន័យថាអ្នកកំពុងសារភាពនូវកំហុសឆ្គងទាំងឡាយនៅក្នុងជម្លោះនោះទេ ប៉ុន្តែអ្នកគ្រាន់តែចង់ធ្វើអ្វីមួយដើម្បីងាយស្រួលដោះស្រាយប៉ុណ្ណោះ។ ប្រសិនបើអ្នកសុំទោស នោះមិត្តស្រីរបស់អ្នកអាចនឹងសុំទោសអ្នកវិញនូវសកម្មភាពដែលនាងបានធ្វើផងដែរ។ នេះគឺជាជំហានដ៏ធំមួយដើម្បីឲ្យមានដំណើរការតទៅមុខទៀត។
៤. បញ្ឈប់ ប្រសិនបើមិត្តស្រីរបស់អ្នកមិនលើកលែងទោសឲ្យអ្នក ឬបញ្ចប់ជម្លោះនេះ សូមឲ្យនាងដឹងថាអ្នកនឹងនិយាយជាមួយនាងពេលណាក៏ដោយឲ្យតែនាងផ្តល់ឱកាស។ កុំដាក់សម្ពាធទៅលើដំណោះស្រាយភ្លាមៗ ឬការលើកលែងទោស។ ផ្លូវតែមួយគត់អាចធ្វើឲ្យមិត្តស្រីរបស់អ្នកកាន់តែខឹងសំបារនិងបញ្ជាក់ច្បាស់ថាបដិសេធនឹងអ្នកជានិច្ច។ ធ្វើអារម្មណ៍ឲ្យល្អនៅក្នុងពេលនោះ នាងនឹងលើកលែងទោស និងបំភ្លេចគ្រប់យ៉ាងនៅពេលជាក់លាក់ណាមួយជាមិនខាន។
វិធីសាស្ត្រទី៣: លទ្ធផល
១. បញ្ចៀសជម្លោះទាំងអស់នេះនៅថ្ងៃខាងមុខទៀតប្រសិនបើជម្លោះនេះមិនកើតឡើងជាញឹកញាប់ទៀតទេ សូមកុំស្វែងរកបញ្ហាមកដាក់ខ្លួនទៀត។ នៅពេលអ្នកសម្រេចចិត្តថា អ្នកនឹងមិនទទួលឯកភាពនៅលើរឿងពិតប្រាកដណាមួយ អ្នកគ្រាន់តែទទួលដឹងលឺបានហើយ។ ប្រសិនបើនាងលើកយកមកនិយាយទៀត ត្រូវប្រាប់នាងដោយសម្តីទន់ភ្លន់ថា អ្នកមិនចង់មានការពិភាក្សាអ្វីទៀតទេ ឬ?។
២. ព្យាយាមការពារដើម្បីកុំឲ្យមានជម្លោះនៅថ្ងៃមុខធ្វើឲ្យមានការរីករាលដាលកាន់តែធំដូចលើកមុនៗទៀតគូសង្សារទាំងអស់មានការឈ្លោះប្រកែកគ្នាដោយសារមូលហេតុរឿងមួយចំនួន ប៉ុន្តែការមានជម្លោះធំស្របពេលជាមួយគ្នា ទីបំផុតទំនាក់ទំនងរវាងអ្នកទាំងពីរនឹងត្រូវបាត់បង់។ គូសង្សារត្រូវព្យាយាមរកមធ្យោបាយនិងការពារកុំឲ្យមានជម្លោះកើតមានឡើង។ ត្រូវខិតខំតាំងចិត្តឲ្យស្ងប់និងគិតឲ្យបានវែងឆ្ងាយ។
៣. ជូនកាដូតូចមួយឲ្យមិត្តស្រីរបស់អ្នកកាដូរបស់អ្នកអាចជាអ្វីមួយដូចជា ផ្កាឬក៏នំផ្អែមដែលបញ្ជាក់ប្រាប់នាងថាអ្នកពិតជាមានអារម្មណ៍មិនល្អពីជម្លោះមួយនេះនិងចង់ឲ្យជម្លោះនេះរលាយបាត់ទៅអស់៕
ចុចទីនេះមើលប្រភពដើមសហការជាមួយនឹងដំណឹង
មតិយោបល់