ទីក្រុងប៉េកាំង៖យោងទៅតាមទីភ្នាក់ងារសារព័ត៌មានកាសែតស៊ិនហួររបស់ចិនបានឲ្យដឹងកាលពីថ្ងៃច័ន្ទម្សិលមិញថាអ្នកជំនួញជនជាតិចិនពីរនាក់បានធ្វើការកក់ទុកជាស្រេចនូវដំណើរទស្សនានៅក្នុងពិភពលំហអាកាសសម្រាប់ឆ្នាំ 2015 ។
លោក Zhang Yong ប្រធានប្រតិបត្តិទូទៅនៃក្រុមហ៊ុនទេសចរណ៍ Dexo Travel ដែលជាអ្នករៀបចំដំណើរទស្សនកិច្ចនេះបានឲ្យដឹងថាចាប់ផ្តើមពីការបើកឲ្យមានលទ្ធភាពក្នុងការរៀបចំចុះឈ្មោះនៃភ្ញៀវទេសចរណ៍ដែលមានចំណាប់អារម្មណ៍ចង់ទៅធ្វើទស្សនកិច្ចនៅលើលំហអាកាសពីឆ្នាំមុនមកយ៉ាងហោចណាស់ក៏មានមនុស្សមានមុខមាត់និងអ្នកជំនួញល្បីៗប្រហែលជាជិត 100 នាក់ដែលបានបង្ហាញពីការចង់ទិញសេវាកម្មទេសចរណ៍មួយនេះ។
ប្រសិនបើជាអ្វីៗត្រូវបានរៀបចំរួចរាល់នោះក្រុមទីមួយដែលនឹងធ្វើដំណើរទៅផ្ទាល់ជាមួយនឹងក្រុមអ្នកអវកាសយានិកជនជាតិចិននឹងត្រូវធ្វើឡើងនាចុងឆ្នាំ 2014 នេះហើយតម្លៃដែលនឹងត្រូវចំណាយគឺប្រមាណជា 95,000 ដុល្លារក្នុងមួយម៉ោងក្នុងរយៈកំពស់ 60 គីឡូម៉ែត្រពីលើផែនដី៕
មតិយោបល់