ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយគ្រឿន តារាកំប្លែង​មុខស្ងួត ឡើង​កូដ​តាមរយៈកម្មវិធី​ផ្ទះលោកតា​ (Video Inside)

តាមរយៈកម្មវិធី​ផ្ទះលោកតា ​តារាកំប្លែង​និយាយមុខស្ងួត ​នាយ គ្រឿន ​មួយរយៈចុងក្រោយ​មកនេះ​ឡើងកូដ​យ៉ាងខ្លាំង ​​​​​​​ដោយ​តែងតែផ្តល់សំណើច និងក្លាយជាតួ​ឯកនៅក្នុងកម្មវិធីនេះ។​

​ជាមួយនឹង​ពាក្យសម្តី ​​បែបកំប្លែង ​គោបផ្សំនឹងទឹកមុខស្ងួត ដែលធ្វើ​ឲ្យមហាជន​ទប់សំណើច​មិនបាន ​​នោះ ​​ត្រូវបាន​​មជ្ឈដ្ឋានអ្នកតាមដាន​​វិស័យសិល្បៈ​ឲ្យតម្លៃថា ​តារាកំប្លែងរូបនេះ ​​​និយាយកំប្លែងល្អជាង នាយពែកមី និង​មាន​អ្នកគាំទ្រច្រើនជាង ។ ​ប្រភព​មជ្ឈដ្ឋានខាងលើ បាន​ឲ្យដឹងបន្តថា ​នាយគ្រឿន និយាយស្ងួត ៗ ដែលគួរ​ឲ្យចង់សើច ហើយ​ក៏​ធ្វើ​ឲ្យអ្នកទស្សនាមិនស៊ាំដែរ ។ តែសម្រាប់នាយ ពែកមី ​ដែលស្ថិតនៅ​​លំដាប់​កំពូលតារាកំប្លែងនោះ រាងក្រមិចក្រមើម ​បើ​ស្តាប់យូរៗ ទៅ បានតែ​មួយឆាវ និងរាងស៊ាំបើទោះបីពាក្យ​សម្តីដែលនិយាយមកផ្ទុះសំណើចដូចគ្នា​ ។

នាយគ្រឿន ក៏ត្រូវបានគេ​ប្រៀប​ធៀបទៅនឹង តារាកំប្លែងជើងចាស់ ​លោក ចាបចៀន ដែលនិយាយទឹកមុខស្ងួត​ដូចគ្នា ហើយអនាគតខាងមុខដ៏ខ្លី តារាកំប្លែងរូបនេះនឹង ​ឡើងដល់កំពូល ប្រសិនបើ​ខា​ង​អ្នកគ្រប់គ្រង​លើកកបន្តុកនោះ ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ ៖

2014-01-14_100957

មតិយោបល់