ប្រសិនបើអ្នកយកក្រូចឆ្មាដាក់បញ្ចូលនៅក្នុងរបបអាហារជាប្រចាំ អ្នកនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព។ ពីព្រោះសារធាតុដែលនៅក្នុងផ្លែក្រូចឆ្មាអាចជួយកាត់បន្ថយនូវជម្ងឺផ្សេងៗដែលធ្វើឲ្យរាងកាយរបស់អ្នកមានភាពប្រសើរឡើង។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍អស្ចារ្យសម្រាប់ព្យាបាលជម្ងឺដ៏អស្ចារ្យទាំង ១២ នៃក្រូចឆ្មាគឺ៖
១ សម្អាត ពោះវៀន: ភាពល្វីងជូរចត់នៃក្រូចឆ្មានៅក្នុងផ្លែឈើទាំងនេះអាចបង្កើននូវចលនានៅក្នុងពោះវៀនដែលជួយកម្ចាត់សំណល់ពីពោះវៀន។ បន្ថែមទឹកក្រូចឆ្មាទៅក្នុងទឹកក្តៅ និងផឹកជារៀងរាល់ពេលព្រឹក។
២ ជំងឺមហារីក:ក្រូចឆ្មាមានសមាសធាតុប្រឆាំងនឹងជំងឺមហារីក រួមទាំងទប់ស្តាត់ការធ្លាក់ចុះនៃជាតិប្រេងក្នុងរាងកាយ។ ក្រូចក៏មានផ្ទុកសារធាតុដែលគេហៅថា glycosides flavonol មានមុខងារបញ្ឈប់ចំណែកកោសិកាដែលបង្កឲ្យមានជម្ងឺមហារីក។
៣ ផ្តាសាយនិងជំងឺគ្រុនផ្តាសាយ:ក្រូចសម្បូរវីតាមីន C និងសារជាតិ flavonoids ដែលប្រឆាំងនឹងការឆ្លងមេរោគ។
៤ ថ្លើម:ការពិសាទឹកក្រូចស្រស់នៅពេលព្រឹកគឺជាពិធីមួយដ៏ល្អបំផុតដែល អាចជួយឲ្យថ្លើមមានសុខភាពល្អ។
៥ អាហាររូបត្ថម្ភ:ក្រូចឆ្មាមានផ្ទុកសារធាតុវីតាមីន C ជាតិអាស៊ីត សារជាតិ flavonoids វីតាមីន B កាល់ស្យូម ស្ពាន់ ដែក ម៉ាញេស្យូម ផូស្វ័រ ប៉ូតាស្យូម និងជាតិសរសៃ។
៦ អាឡែរហ្សី: ក្រូចឆ្នាមានជាតិ hesperetin ដែលអាចជួយកាត់បន្ថយរោគសញ្ញាអាឡែស៊ី។
៧ ខួរក្បាលនិងប្រព័ន្ធប្រសាទជំងឺ:tangeretinជាសារធាតុនៅក្នុងសំបកក្រូចឆ្មាមានប្រសិទ្ធិភាពក្នុងការបញ្ជា និងទប់ស្តាប់ជម្ងឺ Parkinson នៅក្នុងខួរក្បាល។
៨ ជំងឺភ្នែក:ជាតិ Rutin ត្រូវបានគេរកឃើញនៅក្នុងក្រូចឆ្មាមានសក្តានុពលក្នុងការកែលម្អរោគសញ្ញានៃជម្ងឺភ្នែករួមទាំងចម្ងឺទឹកនោមផ្អែម។
៩ ប្រឆាំងនឹងមេរោគ:សារធាតុនៅក្នុងក្រូចឆ្មា មិនត្រឹមតែមានប្រសិទ្ធិភាពខ្ពស់ប្រឆាំងនឹងមេរោគជម្ងឺផ្តាសាយ និងផ្តាសាយប៉ុណ្ណោះទេ ថែមទាំងមានសារធាតុ limonoids terpene ដែលមានឥទ្ធិពលប្រឆាំងនឹងមេរោគដទៃទៀត។
១០ ជំងឺទឹកនោមផ្អែម:មួយវិញទៀតសារធាតុ hesperetin ដែលមាននៅក្នុងក្រូចឆ្មាអាចបញ្ចុះកម្រិតជាតិស្ករក្នុងឈាម (នៅពេលដែលពួកគេមានកម្រិតឈាមឡើងខ្ពស់) ។
១១គ្រួសនៅក្នុងតម្រងនោម:ទឹកអាស៊ីតនៃក្រូចឆ្មាត្រូវបានគេរកឃើញថាអាចជួយរំលាយគ្រួសក្នុងថង់ទឹកប្រមាត់ ឬនៅក្នុងតម្រងនោមបាន។
១២ប្រឆាំងនឹងភាពចាស់ៈវីតាមីនC បានអាចជួយបន្សាវិវដ្តឆាប់ចាស់ របស់មនុស្សវ័យចំណាស់ និងងាយទទួលរងនូវជម្ងឺច្រើនបំផុត៕
ចុចទីនេះមើលប្រភពដើមសហការជាមួយនឹងដំណឹង
មតិយោបល់