ព័ត៌មានជាតិ

វិធី​ដ៏​សាមញ្ញ​ ៣​ យ៉ាង​ដែល​អាច​ជួយ​ការ​ពារ​ធ្មេញ​របស់​អ្នក

ថ្វី​ត្បិត​តែ​ផ្លែ​ឈើ​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ច្រើន​​សម្រាប់​រាង​កាយ​ក៏​ពិត​មែន ប៉ុន្តែ​​ជាតិ​​អាស៊ីត​ដែល​នៅ​ក្នុង​ផ្លែ​ឈើ​អាច​​ធ្វើ​ឲ្យ​ធ្មេញ​របស់​​លោក​អ្នក​ឆាប់​ពុក​។ ការ​​សឹក​រិច​រិល​នៃធ្មេញ ការ​ឈើ​ចាប់​ និង​បញ្ហា​ផ្សេង​ទៀត អាច​បណ្តោល​មក​ពី​ការ​បរិភោគ​អាហារ​ក្តៅ​ពេក ត្រជាក់​ពេក និង​ផ្អែម ទាំង​នេះ​ហើយ​សុទ្ធ​រួម​ចំណែក​​ធ្វើ​ឲ្យ​ធ្មេញ​របស់​អ្នក​ឆាប់​ខូច និង​ក្លាយ​ជា​ពណ៌​លឿង​។ ដើម្បី​ទប់​ស្កាត់​នូវ​បញ្ហា​ទាំង​អស់​នោះ​សូម​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ងាយៗ​ដែល​បង្ហាញ​ដូច​ខាង​ក្រោម៖
១. ដុស​ធ្មេញ​ឲ្យបានត្រឹមត្រូវ

បន្ទាប់​ពី​អ្នក​បាន​ញ៉ាំ​អាហារ​បាន​មួយ​ម៉ោងជាតិ​អាស៊ីត​ដែលមាននៅក្នុង​កម្ទេច​កម្ទីចំណីអាហារ​ជាប់​តាម​ជើងធ្មេញរបស់អ្នក​និង​បញ្ចេញ​មក​ក្រៅ។ ដូច្នេះអ្នក​គួរ​តែដុសធ្មេញឲ្យ​បានត្រឹម​ត្រូវ ដើម្បី​ជៀស​វាង​ការ​ខូច​ធ្មេញ និង​ការពារ​សំណឹក។

២. ប្រើចំបើង

ប្រសិន​អ្នក​ពិសា​សូដា​ស្ករ និង​ទឹក​ផ្លែ​ឈើ ព្យាយាម​ពិសា​វា​​ជា​មួយ​នឹង​ចំបើងឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ឬ​យ៉ាង​ហោច​ណាស់​លេប​ភេសជ្ជៈ​ចូល​ពោះ​​ឲ្យ​ឆាប់​រហ័ស​ ។ នៅ​ពេល​ដែល​ទុក​យូរ​នៅ​ក្នង​មាត់​ជាតិ​អាស៊ីត​រប់ស​វា​និង​ធ្វើឲ្យ​ប៉ះ​ពាល់ដល់​ធ្មេញ​។ អ្នក​ក៏​អាច​ផឹក​តាម​ក្រោយ​បន្ទាប់ពីភេជ្ជៈ ឬ​ទឹក​ផ្លែឈើ​ទាំង​នោះ។

៣. ប្រើច្រាសដុសធ្មេញថ្មី

សរ​សៃ​ច្រាស់​ត្រូវ​ទន់​បំផុត​ អាច​ជួយ​កាត់​បន្ថយ​ការ​​សឹក​ធ្មេញ និង​អញ្ចាញមិន​ឈឺ៕

ចុចទីនេះមើលប្រភពដើម​សហការ​​ជាមួយនឹងដំណឹង​
13901842891

មតិយោបល់