ម៉ាឡេស៊ី៖ ក្រុមហ៊ុនផលិតរថយន្ត UMW Toyota Motor ដែលជាបុត្រសម្ព័ន្ធរបស់ Toyota មានទីតាំងនៅក្នុងប្រទេសម៉ាឡេស៊ី បានរំពឹងថានឹងលក់រថយន្តម៉ូដែល Toyota Corolla Altis បានចំនួន ៩.០០០គ្រឿងក្នុងឆ្នាំ ២០១៤នេះ។

នៅក្នុងវេទិកាប្រកាសបង្ហាញរថយន្តម៉ូដែល Toyota Corolla Altis នៅក្នុងប្រទេសម៉ាឡេស៊ី Toyota បានបង្ហាញពីសេចក្ដីរំពឹងរបស់ខ្លួនថា នឹងអាចលក់រថយន្តម៉ូដែលនេះបាន ៩.០០០គ្រឿង ស្មើនឹង ៩ភាគរយនៃរថយន្តទាំងអស់ដែលបានកំណត់ថានឹងលក់បានសរុប ១០០.០០០គ្រឿងនៅក្នុងប្រទេសម៉ាឡេស៊ី។
ក្រុមហ៊ុនបានអួតថា Toyota Corolla Altis ម៉ូដែលថ្មីនេះ ពោរពេញដោយសមត្ថភាពខ្ពស់ ដោយមានឈាមជ័រកូនកាត់របស់ Lexus ទៀតផង ជាពិសេសនោះគឺថាក្រុមហ៊ុនធានានូវផាសុកភាព។
ម៉ូដែលនេះត្រូវបានដាក់ឲ្យបញ្ជាទិញទុកជាមុនកាលពីខែវិច្ឆិកា ឆ្នាំ ២០១៣ ហើយបើតាមរបាយការណ៍ ក្រុមហ៊ុនបានលក់អស់ចំនួន ១.០០០គ្រឿង នៅមុនពេលចេញជាផ្លូវការ៕
មតិយោបល់