ព័ត៌មានជាតិ

ករណីផ្ទុះគ្រាប់បែកកែច្នៃ បណ្តាលឲ្យមន្រ្តីយោធាប៉ុស្ដិ៍ផាតាម និងជាមន្រ្តីយោធាការពារព្រំដែនគោកម្នាក់ រងរបួសធ្ងន់

រតនគីរីៈ កាលពីវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ មានករណីផ្ទុះគ្រាប់បែកកែច្នៃ បណ្តាលបុរសម្នាក់ រងរបួសពេញដងខ្លួន ហេតុការណ៍នេះកើតឡើងត្រង់ចំណុចប៉ុស្ដិ៍ផាតាម តាមបណ្ដោយដងទន្លេសេសានជាប់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិកាតែ ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោះ រចំ នីន ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិទំពួន មុខរបរមន្រ្តីយោធាប៉ុស្ដិ៍ផាតាម និងជាមន្រ្តីយោធាការពារព្រំដែនគោកក្នុងកងអនុសេនាធំលេខ២ នៃវរៈសេនាតូច១០២ ទីលំនៅបច្ចុប្បន្នភូមិកាតែ ឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្តរតនគិរី ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕

មតិយោបល់