យោងតាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា រយៈពេល ៣ ឆ្នាំមកហើយដែលក្មេងស្រីអាយុ ១៣ ឆ្នាំត្រូវបុរស ៥ នាក់ចាប់រំលោភសេពសន្ថវៈ យ៉ាងព្រៃផ្សៃ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១១ ក្នុងតំបន់ Essex ប្រទេសអង់គ្លេសពេលដែលនាងដើរតែម្នាក់ឯងត្រឡប់មកពីសាលាវិញ។ ទោះជាយ៉ាងណាក្មេងស្រីរងគ្រោះនៅតែស្ងាត់ស្ងៀម មិនព្រមប្រាប់រឿងនេះឲ្យនណាម្នាក់ដឹងសោះក្នុងកំឡុងពេល ៣ ឆ្នាំមកនេះ។
បន្ទាប់ពីរំលោភលើកដំបូងមកនាងត្រូវបានគេចាប់រំលោភជាបន្តបន្ទាប់ទៀត ប៉ុន្តែនាងមិនមានភាពក្លាហានដើម្បីសុំជំនួយដោយសារតែមានភាពភ័យខ្លាច និងខ្មាសអៀនផង។
បច្ចុប្បន្ននេះជនរងគ្រោះបានសម្រេចចិត្តប្រាប់ឪពុកម្តាយរបស់ខ្លួនឲ្យបានដឹង ហើយប្តឹងប៉ូសិលដើម្បីធ្វើការស៊ីបអង្កេតភ្លាមៗដែរ។ សូមបញ្ជាក់ផងដែរថាក្រុមដែលចាប់រំលោភក្មេងស្រីរងគ្រោះនោះមានអាយុចាប់ពី ២៥ ទៅ ៣៥ ឆ្នាំ៕
មតិយោបល់