ដោយសារតែជំនឿ របស់មនុស្សថាស្នែងសត្វរមាសមានប្រសិទ្ធភាពខ្ពស់ បានធ្វើឲ្យប្រភេទសត្វមាសកំពុងស្ថិតនៅចំណុចធ្លាក់ចុះយ៉ាងគំហុក ។ នៅឆ្នាំ ២០១៣ សត្វមាសច្រើនជាង ១០០៤ ក្បាល ក្នុងនោះមានរមាសស ត្រូវបានគេប្រម៉ាញ ដោយធ្វើការប៉ាន់ស្មាននៅលើពិភពលោកមានរមាស ៣ ក្បាលត្រូវបានគេសំលាប់ដើម្បីយកស្នែង។
សត្វរមាសច្រើនបំផុត បានសម្លាប់ដើម្បីយកស្នែងបម្រើដល់ទីផ្សារ អាស៊ី ដោយគេជឿជាក់ថាស្នែងរមាសមានវេទមន្តអាគមដើម្បីព្យាបាលជំងឺ យ៉ាងសាកសិទ្ធ។លើសពីនេះទៅទៀត ស្នែងរមាស ត្រូវបានគេចាត់ទុកថាជានិម្មិតរូប នៃទ្រព្យសម្បត្តិ មួយ ដូច្នេះហើយទីផ្សារស្នែងរមាស មានតម្លៃថ្លៃជាង ៦៥,០០០ ពាន់ដុល្លារ ក្នុងមួយគីឡូក្រាម ដែលមានតម្លៃថ្លៃជាងកូកាអ៊ីន និង មាសទៅទៀត។
របាយការណ៍នៃការបរបាញ់សត្វមាសយកស្នែងកាន់តែកើនឡើងទៅៗ ក្នុងមួយថ្ងៃ ដែលធ្វើឲ្យអ្នកអភិរក្សសត្វព្រៃលើពិភពលោក មានការឈឺក្បាល នឹងកំពុងតែធ្វើឲ្យប្រភេទសត្វមួយនេះ ធ្លាក់ទៅរកភាពកម្រ ។
ក្នុងនោះដែរ ឧទ្យាន Namibia បានដាក់លក់ដេញថ្លៃ ដោយសារតែមិនមានថវិកាគ្រប់គ្រាន់ដើម្បីធ្វើការការពារសត្វព្រៃនៅក្នុងឧទ្យាននេះ ហើយអ្នកដែលឈ្នះការដេញថ្លៃនឹងទទួលបាន ការបរបាញ់សត្វរមាសក្នុងទ្វីបអាហ្វ្រិក ។ តែសម្រាប់អ្នកដែលឈ្នះមានសិទ្ធបរបាញ់តែសត្វរមាសចាស់ៗនោះទេ។
តែទោះជាយ៉ាងណា ការដេញថ្លៃនេះដែរ បានទទួលរងការរិះគន់ យ៉ាងច្រើនពីអ្នកអភិរក្សសត្វព្រៃ ពួកគេបាននិយាយថា សកម្មភាព ប្រមាញ់សត្វរមាសកំពុងបង្កើតសារអាក្រក់ដល់សហគមន៍ និងទទួលការគំរាមកំហែងសម្លាប់ដល់សត្វរមាសផ្សេងៗទៀតឈានទៅរកចំណុចកម្រ៕
មតិយោបល់