វ៉ាស៊ីនតោន៖ កាលពីថ្ងៃចន្ទ ម្សិលមិញនេះ សហរដ្ឋអាមេរិក បានចាប់ផ្តើមកាត់បន្ថយទណ្ឌកម្មសេដ្ឋកិច្ច សម្រាប់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីសាធារណរដ្ឋឥស្លាមមួយនេះ បានចាត់វិធានការរឹងមាំ ក្នុងការទប់ស្កាត់ កម្មវិធីនុយក្លេអ៊ែរខ្លួន។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងដោយដកស្រង់សំដីរបស់ ក្រសួងការបរទេស អាមេរិកថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃឺរី បានយល់ព្រមបន្ធូរបន្ថយ ទណ្ឌកម្មសេដ្ឋកិច្ច មួយចំនួនចំពោះប្រទេសអ៊ីរ៉ង់ ក្នុងនោះមានក្រុមហ៊ុននាំចេញប្រេង កិច្ចការជំនួញអន្តរការណ៍ហិរញ្ញវត្ថុ និងការ ធ្វើជំនួញមាស និងលោហធាតុមានតម្លៃ។
ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនបានបោះជំហានចាំបាច់ សម្រាប់កិច្ចខិតខំ ប្រឹងប្រែង នៃការបង្អាក់ជាបណ្តោះអាសន្ន ដើម្បីកាត់បន្ថយការ នាំចេញប្រេងឆៅរបស់អ៊ីរ៉ង់ ដោយអនុញ្ញាតឲ្យ អតិថិជនចំនួន ៦នៃវិស័យប្រេងអ៊ីរ៉ង់ អាចរក្សានូវការទិញ របស់ពួកគេ នៅកម្រិតកាត់បន្ថយថ្មីៗ រយៈពេល ៦ខែនៃកិច្ចចរចាបណ្តោះអាសន្ន លើកម្មវិធីនុយក្លេអ៊ែរ៕
មតិយោបល់