ធ្លាយព័ត៌មានថា ក្រុមហ៊ុន Samsung គ្រោងបំពាក់មុខងារស្គែនម្រាមដៃទៅលើស្មាតហ្វូនថ្មីដែលត្រូវបានគេស្គាល់ថាជា Galaxy S5 ដោយឡែកនៅពេលនេះ បែកធ្លាយព័ត៌មានថ្មីផ្សេងទៀតថា ក្រុមហ៊ុន LG ក៏មានបំណងដូចគ្នាដែរ។
យោងតាមសារព័ត៌មាន ETNews បានឲ្យដឹងថា ក្រុមហ៊ុន LG គ្រោងបំពាក់មុខងារនេះទៅលើស្មាតហ្វូនជាច្រើនប្រភេទ ដោយនឹងចាប់ផ្ដើមពី LG G Pro 2 ហើយនឹងបង្ហាញខ្លួននៅខែក្រោយ។
ប្រភពព័ត៌មានមួយនេះ មិនបានចុះផ្សាយអ្វីច្រើននោះទេ គ្រាន់តែបញ្ជាក់ថា ក្រុមហ៊ុន LG នឹងអភិវឌ្ឍន៍ស្មាតហ្វូនឲ្យមានមុខងារស្គែនម្រាមដៃជាច្រើនម៉ូដែល។
គួរបញ្ជាក់ផងដែរថា ក្រៅពីក្រុមហ៊ុន Samsung និង LG ក៏មានក្រុមហ៊ុនតៃវ៉ាន់ HTC ដែលបានបំពាក់មុខងារស្គែនម្រាមដៃទៅលើស្មាតហ្វូនរបស់ខ្លូននោះ៕
មតិយោបល់