កណ្តាលៈ យុវជនម្នាក់ដែលគេស្គាល់ថាជាអ្នកប្រដាល់ក្បាច់គុណបុរាណខ្មែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពចាប់ រំលោភសេពសន្ថវៈលើនារីក្រមុំម្នាក់នៅភូមិជាមួយគ្នារហូតបានសម្រេចរួចមកនោះ។
សមត្ថកិច្ចបានឱ្យដឹងថា អ្នកប្រដាល់នោះត្រូវនគរបាលចាប់ខ្លួនបានកាលពីវេលាម៉ោង៤និង៣៩នាទីរសៀលថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចវាលស្មៅ ភូមិព្រៃ គោល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចបានប្រាប់ថា នារីរងគ្រោះដែលអ្នកប្រដាល់ចាប់រំលោភរហូតបានម្រេចនោះ មានអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះមានទីលំនៅភូមិ បាសិត ឃុំ ម្កាក់ ស្រុកអង្គស្នួល ខេត្ត កណ្តាល។ ចំណែក ជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះចេង សាម៉េត អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកប្រដាល់ មានទីលំនៅ ភូមិព្រៃគោល ឃំុឈ្វាំង ស្រុកពញឮខេត្តកណ្តាល មានមយខរបស់ជាអ្នកប្រដាល់ក្បាច់គុណបុរាណខ្មែរ។
សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុគឺនៅថ្ងៃទី០២ខែកក្កដាឆ្នាំ២០១៦ វេលាម៉ោង១០យប់ជនរងគ្រោះ បានជិៈម៉ូតូទៅទិញស្រាបៀរជាមួយប្អូនស្រីរបស់ជនសង្ស័យ ហើយដោយទៅបាត់យូរពេក ជនសង្ស័យ ក៏ជិៈម៉ូតូទៅតាមនៅផ្ទះលក់ស្រា ។ ពេលទៅដល់ជនសង្ស័យបានឲ្យប្អូនស្រីខ្លួនជិៈ ម៉ូតូមកផ្ទះមុន ចំណែកខ្លួននៅចាំឌុប ជនរងគ្រោះទៅតាមក្រោយ។ បន្ទាប់មកជនសង្ស័យ បានជិៈម៉ូតូឌុបជនរងគ្រោះទៅដីវាលស្មៅខាងលិចភូមិព្រៃគោលហើយធ្វើសកម្មភាពចាប់រំលោភលើជនរងគ្រោះរហូតបានសម្រេចតែម្តង ហើយក៏ឌុបនាងមកផ្ទះវិញ។ លុះដល់ក្រោយមកនៅព្រឹកឡើងនាងបានប្តឹងមកសមត្ថកិច្ច ហើយសមត្ថកិច្ចបានចុះស្រាវជ្រាវរហូតឈានទៅចាប់ខ្លួនបានតែម្តង។ ករណីនេះ សមត្ថកិច្ច កំពុងបន្តចាត់ការតាមនីតិវិធី ដើម្បីកសាងសំណំុរឿងបញ្ជួនទៅតុលាការ៕



មតិយោបល់