ទីណាមានការរៀបអាពាហ៍ពិពាហ៍ ទីនោះតែងតែមានជាងថតហើយទីណាមានជាងថត ទីនោះក៏មានអ្នកថតរូបដូចគ្នា។ ដូច្នេះហើយប្រសិនបើអ្នកពូថតរូបបានច្បាស់ល្អម្ចាស់ដើមការមួយណាថាមិនចង់បានអ្នក។ ខាងក្រោមនេះគឺជាសេចក្តីណែនាំ ៥ ជំហ៊ានដើម្បីឲ្យក្លាយជាអ្នកអាជីព។
១. រៀនធ្វើជំនួញ
ដើម្បីក្លាយទៅជាអ្នកប្រកួតប្រជែងដ៏កំពូល សំខាន់ត្រូវចូលរួមសិក្សាពីមូលដ្ឋានគ្រឹះជាយានដើម្បីឈានទៅដល់ការទទួលសញ្ញាប័ត្រផ្នែកថតរូបជាមុនសិន។ លើសពីនេះទៅទៀតអ្នកត្រូវស្វែងយល់ពីអ្នកដែលធ្លាប់មានបទពិសោធន៍ ទើបធ្វើឲ្យជំនួញរបស់អ្នកកាន់តែងាយងាយស្រួលនៅពេលអនាគត់។
២. លើកកម្ពស់ការរៀបចំរបស់អ្នក
តាមបច្ចេកវិទ្យាដែលជឿនលឿនបានបញ្ជាក់ច្បាស់ថា ឧបករណ៍ថតរូបមានទំហំជាមធ្យម ១២០ មីលីម៉ែត្រផ្តល់ជូនរូបភាពមានគុណភាពច្បាស់ល្អ ហើយនេះគឺជាអ្វីដែលកូនក្រមុំ និងកូនកំលោះចង់បាន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចាប់ផ្តើមជាមួយនឹងឧបករណ៍ថតរូបដែលមានទ្រង់ទ្រាយទំហំ ៣៥ មីលីម៉ែត្រនោះនឹងអាចដំណើរការទៅបាន តែត្រូវប្រាកដថាវានឹងមិនខូចគុណភាព។
៣. គុណភាព
ការនិយាយស្រួលជាងការធ្វើ ប្រសិនបើអ្នកទិញកាមេរ៉ាដែលមានគុណភាពអន់ច្បាស់ជាអ្នកផ្សេងដណ្តើមមុខរបររបស់អ្នកបាត់ជាមិនខាន។
៤. មុខរបរពឹងផ្អែកលើកញ្ចក់កាមេរ៉ា
វាពិតជាសំខាន់ចំពោះកញ្ចក់កាមេរ៉ាដែលអ្នកទិញមកមានគុណភាពល្អបំផុត។ ជាធម្មតា អ្នកថតរូបនឹងធ្វើការផ្គូផ្គងកញ្ចក់កាមេរ៉ាឲ្យដូចនឹងម៉ាស៊ីនកាមេរ៉ា។ ប្រសិនបើអ្នកធ្វើការត្បិតត្បៀតប្រាក់ សូមទិញកញ្ចក់កាមេរ៉ាមានគុណភាពល្អហើយម៉ាស៊ីនកាមេរ៉ាមានគុណភាពអនបន្តិចក៏បាន។
៥. កាណុងរបស់កាមេរ៉ាកាន់តែធំកាន់តែប្រសើរ
នៅពេលជ្រើសរើសកាណុងរបស់កាមេរ៉ា ត្រូវធ្វើការជ្រើសរើសកាណុងធំមានលក្ខណៈប្រសើរ។ ពីព្រោះកាលណាពន្លឺតិច អ្នកអាចធ្វើឲ្យទឹកដៃមិនសូវល្អ ហើយគូស្វាមីភរិយាក៏មិនពេញចិត្តនូវពន្លឺដែលបាញ់ចេញពីកាមេរ៉ារបស់អ្នកដែរ។ ប៉ុន្តែតើអ្វីទៅជាពន្លឺភ្លែតៗ? ចូរបំភ្លេចវាចោលទៅ ពន្លឺភ្លែតៗមិនផ្តល់នូវពន្លឺដែលអ្នកត្រូវការនោះទេ៕
ចុចទីនេះមើលប្រភពដើម wwww.mungkulkar.com សហការជាមួយនឹងដំណឹង
មតិយោបល់