រដ្ឋាភិបាលអាល្លឺម៉ង់កាលពីថ្មីៗនេះ បានប្រកាសថា ខ្លួនបានត្រួតពិនិត្យឃើញថាមានឧក្រិដ្ឋកម្មតាមរយៈ malware ទៅលើអ៊ីមេលរបស់ប្រជាជនខ្លួនចំនួន ១៦លាននាក់។
នៅក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា មិនមែនមានតែអសយដ្ឋានអ៊ីមេលប៉ុណ្ណោះទេដែលត្រូវលួចនោះសូម្បីតែពាក្យសម្ងាត់ក៏ត្រូវបានលួចដែរ។
ការិយាល័យសហព័ន្ធ បានឲ្យដឹងថា នេះជាឧក្រិដ្ឋកម្មមួយដែលរដ្ឋាភិបាលពិបាកក្នុងការគ្រប់គ្រង ប៉ុន្តែរដ្ឋាភិបាលបាននឹងកំពុងព្យាយាមបង្កើនប្រព័ន្ធសុវត្ថិភាពទៅលើបណ្ដាញអ៊ីនធើណែត ដើម្បីការពារមិនឲ្យមានករណីបែបនេះកើតមានឡើង។
រដ្ឋាភិបាលក៏សំណូមពរឲ្យអ្នកប្រើប្រាស់ យល់ដឹងឲ្យបានច្រើនពីការវាយប្រហារតាមរយៈអនឡាញជាពិសេសឲ្យស្គាល់ថាអ្វីជា malware នឹងមានការប្រុងប្រយ័ត្នខ្ពស់៕
មតិយោបល់