ព័ត៌មានជាតិ

ខាំ ភូរិ ៖​អ្នក​មីង​ចង់​ល្បី​គួរ​គិត​ពី​វប្បធម៌ និង​សីលធម៌​ស្ត្រី​ខ្មែរ​ខ្លះ​ផង

​ដូច​អ្វី​ដែល​យើង​ធ្លាប់បាន​ដឹង​រួចហើយ​ថា តារា​ដែល​សិច​ស៊ី មាន​ដើមទ្រូង ធំៗ មាន វ៉ាង ស្រីណូ កុល ដាវី ប៊ុន ផៃ​លីន ឆៃ លី​ដាឡែន និង​តារា​ស្រីៗ​ជាច្រើន​ទៀត ។

​ថ្មីៗ​នេះ​ដែរ​ស្រាប់តែ​មាន​គូប្រជែង របស់ តារា​ស្រី​មាន​អាជីព​រាប់​ឆ្នាំ ប៉ុន្មាន​ដួង​ខាងលើ បាន​បង្ហាញ​មុខ​ក្រឡឺម និង​ដើមទ្រូង​មូល​ក្លំ បង្ហាញ​ទៅ​កាន់​បណ្តា​អ្នកលេង​ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក ធ្វើឲ្យ អ្នកលេង​អន​ឡាញ​សង្គម​យក្ស​មួយ​នេះ​ច្របូកច្របល់ និង​ធ្វើឲ្យ​អ្នក​ក្នុងរង្វង់​សិល្បៈ​ឆ្ងល់​គ្រប់គ្នា ថា​នាង​មកពីណា ទើប​ហាន​ដល់​ថ្នាក់​នេះ ដោយ​ហាន​បបួល​តារាៗ មាន​បទពិសោធន៍​ចាស់វស្សា​ខាងលើ វាស់​ដើមទ្រូង​គ្នា ។​

​ស្រី​ស្រស់​រូបនេះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា សេង សូ​ណា ក៏​ប៉ុន្តែ​គេ​មិនដែល​ឃើញ​នាង បង្ហាញ​ខ្លួន​តាមរយៈ​កាយវិការ​សម្តែង និង​តាមរយៈ​កញ្ជក់​ទូរទស្សន៍​ណាមួយ​ឲ្យ​ច្បាស់​នោះ​ទេ ស្រាប់​បង្ហាញខ្លួន​ភ្លែត ធ្វើឲ្យ ពិភព​ហ្វេ​សប៊ុក ក្រឡាប់​ចក្រ ម្នាក់ៗ​ជ្រួលជ្រើម​នឹង​ដើមទ្រូង​របស់​នាង ដែល​បង្ហាញ​ឥតមាន​កេរ្តិ៍ខ្មាស់​នោះ ។​

​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ កវីនិពន្ធ​មាន​ទឹកដៃ​ល្អ​ឥតខ្ទោះ លោក ខាំ ភូរិ បាន​សរសេ​រលើ Wall Post របស់​លោក​ថា “​ថា​មិន​ចង់​ផុស​ទេ​តែ​ហាម​ចិត្ត​មិនបាន មាន​ប៉ុណ្ណឹង​ក៏​មិន​ទៅ​ចាំបាច់​បបួល​គេ​
​វាស់​ធ្វើ​អី​អ្នក​មីង ។​បើ​អ្នក​មីង​ចង់​ល្បី​ក៏​គួរ​គិត​ពី​វប្បធម៌​និង​សីលធម៌​ស្ត្រី​ខ្មែរ​ខ្លះ​ផង !!!!!!! ” ។​
​ពាក្យរិះគន់​នេះដែរ ជាក់​ណាស់ លោក ខាំ ភូរិ ពិតជា​និយាយបាន​ត្រឹមត្រូវ ណាស់ ព្រោះថា សិល្បៈ​ខ្មែរ មាន​លក្ខណៈ​ផូរផង់ ដោយ​ធ្វើ​អ្វី​ទៅ​តាម​ច្បាប់​ក្បួន​តម្រា ។
​ដោយឡែក​អ្នកលេង​ទំព័រ​ហ្វេ​សប៊ុក​ផ្សេងៗ​ទៀត ក៏បាន បញ្ចេញមតិ​ផងដែរ​ថា “​សម័យ​នេះ​បែរជា​បុរស​ស្លៀកពាក់​បាន​សមរម្យ​ជាង​នារី​ទៅទៀត ” ។​

​រឿងរ៉ាវ​ដែល​ធ្វើឲ្យ​ពិភព​សិល្បៈក​ក្រើក​នោះ គេ​កំពុងតែ​វែក​រក​មុខ​ស្រី​ស្រស់​រូបនេះ ជា​នរណា​ឲ្យ​ច្បាស់ បើទោះបីជា​ដឹងថា នាង​ឈ្មោះ សេង សូ​ណា ក៏ដោយ ។ ដោយឡែក បណ្តា​អ្នកលេង​សង្គម​យក្ស​ហ្វេ​សប៊ុក​នេះ សង្ឈឹម​យ៉ាង​មុតមាំ​ថា “​បើសិនជា​នាង​នៅ​ក្នុង​រង្វង់​សិល្បៈ​មែន គួរតែ អ្នកគ្រប់គ្រង​សិល្បៈ ចាត់​ចំណាត់ការ យក​នាង​មក​អបរំ​ពី​ទង្វើ​ដែល​ធ្វើឲ្យ​សិល្បៈ​ខ្មែរ​អាប់អោន និង​ករណី​បំពុល​បរិយាកាស​ដល់ទី​សាធារណៈ ដែល​ប្រាស់ចាក​នឹង​វប្បធម៌​ខ្មែរ​ត្រចះត្រចង់​” ៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SengSona3_zpsda422110.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SengSona4_zpsbbaf24d7.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SengSona1_zps0bf9239c.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SengSona2_zpsc265245b.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SengSona1_zpsa5653eb3.png

មតិយោបល់