គ្រាន់តែស្តាប់សំឡេងមួយភ្លាត់ ប្រាកដជាយើងនឹកឃើញដល់រឿង”កំពូលអ្នកសុំទាន” របស់កំពូលតារាកំប្លែងចិន ទិនហ្វីជាក់ជាមិនខាន ។ តែផ្ទុយឲ្យស្រឡះ បើមើលតាមរយៈវីដេអូឃ្លិប វិញ ជាក់ណាស់ មិនមែននោះទេ វាជាឈុតបញ្ចេញសមត្ថភាព ក្នុងកម្មវិធី “ពេញចិត្តអត់” របស់ស្ថានីយ៍ទូរទស្សន៍ My TV ។ បេក្ខជនសម្បុខ្មៅស្រអែម ឈ្មោះ ហៃ ដារ៉ូ បានបង្ហាញពីទេពកោសល្យរបស់ខ្លួន ក្នុងការបញ្ចូលសំឡេងក្នុងខ្សែរឿង កំពូលអ្នកសុំទាន ដោយមានលក្ខណៈស្ទើរតែ ៩៩ ភាគរយទៅហើយ ដែលដូចទៅនឹងម្ចាស់ដើម ដែលបានបញ្ចូលសំឡេង ក្នុងរឿងខាងលើ ។ ជាមួយនឹងសមត្ថភាពបញ្ចូលសំឡេងដ៏អស្ចារ្យនេះដែរបានធ្វើឲ្យ អ្នកទស្សនា នៅក្នុងស្ទីតយ៉ូ និង តាមគេហដ្ឋាន ពិតជាអត់ទ្រាំនឹងសរសើរមិនបាន ។
ដោយឡែក បេក្ខជន ហៃ ដារ៉ូ មានសមត្ថភាពលើសពីការបញ្ចូលសំឡេងទៀត នោះគឺការស្មូត ដោយស្មូតយ៉ាងគ្រលួច សឹងតែធ្វើឲ្យ ពិធីការិនី ខៀវ សាន្តសាណា ស្រក់ទឹកភ្នែកទៅហើយ ។ ជាមួយនឹងសមត្ថភាពអស្ចារ្យយ៉ាងនេះ សូមមេត្តាបណ្តាផលិតកម្មនានា ជួយសំឡឹង ឃើញពីទេពកោសលរបស់គាត់ផង ៕
ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់