ផ្ទះ ព័ត៌មានជាតិ Update៖ បុរស...

Update៖ បុរសជាជនជាតិចិនម្នាក់ លោតពីលើអគារធនាគារ តៃវ៉ាន់ ខូអបភើរេធីវ សម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

0

ភ្នំពេញ: បុរសម្នាក់សង្ស័យជាជនជាតិចិន តៃវ៉ាន់ លោតពីលើអគារធនាគារ តៃវ៉ាន់ ខូអបភើរេធីវ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតអគារធនាគារ តៃវ៉ាន់ ខូអបភើរេធីវ ក្បែរស្ពានអាកាសផ្សារដីហុយ ស្ថិតភូមិថ្នល់កើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពជនរងគ្រោះខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនខាងលើ អាយុប្រហែលជាង៣០ឆ្នាំ មានស្លៀកខោជើងខ្លី ពាក់អាវយឺតដៃខ្លី បានអើតពីលើអគារខាងលើ លុះមួយសន្ទុះក្រោយមក ស្រាប់តែលោតមកខាងក្រោម បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ រួចរាយការណ៍ទៅជំនាញកោសល្យវិច័យ ចុះពិនិត្យជាក់ស្តែង នៅកន្លែងកើតហេតុ ៕

មតិយោបល់