ព័ត៌មានជាតិ

បណ្ដាញ Pinterest ចាប់ផ្ដើម​រក​លុយ​ជា​មួយ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​

ក្នុង​រយៈពេល​តិចជាង ៤​ឆ្នាំ​មកនេះ លោក Ben Silbermann នាយក​ប្រតិបត្តិ​បណ្ដាញ​សង្គម Pinterest បាន​ពង្រីក​តំបន់​បណ្ដាញ​យ៉ាង​ឆាប់រហ័ស និង​បាន​ជ្រៀត​ចូលទៅក្នុង​អារម្មណ៍​របស់​យុវវ័យ ដោយ​គិត​ត្រឹម​ឆ្នាំ ២០១៣ Pinterest ទទួលបាន​ចំណែក ១​ភាគរយ​៥​នៃ​មនុស្ស​ពេញវ័យ​ដែល​អន​ឡាញ​នៅ​អាមេរិក​។​

​មកដល់ពេលនេះ លោក​នាយក​ប្រតិបត្តិ​បាន​បង្ហើប​ឲ្យដឹងថា លោក​បាន​សម្រេចចិត្ត​ចាប់ផ្ដើម​ប្រែក្លាយ Pinterest ឲ្យទៅ​ជា​អាជីវកម្ម មានន័យ​ថា​ចាប់ផ្ដើម​រក​លុយ​ជាមួយនឹង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។​

Pinterest នឹង​បង្កើត​ប្រាក់ចំណូល​ដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ នៅពេល​ដែល​ចាប់ផ្ដើម​សាកល្បង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដើម្បី​លើស​ស្ទួយ​ផលិតផល​របស់​បណ្ដា​ក្រុមហ៊ុន​ផ្សេងៗ​ទៅ​ដល់​ដៃ​អតិថិជន​រាប់លាន​នាក់​ដែល​បាន​ប្រើប្រាស់​បណ្ដាញ​មួយ​នេះ​។​

​តាម​ការវិភាគ​របស់​លោក Michael Pachter បានឲ្យដឹងថា Pinterest នឹង​ទទួលបាន​ប្រាក់ចំណូល ៥០០​លាន​ដុល្លារ​អាមេរិក​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ ២០១៦​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ក្រុមហ៊ុន Facebook បាន​ប្រកាសថា​ខ្លួន​កំពុងតែ​សាកល្បង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​ទូរស័ព្ទដៃ​៕​
pinterest-logo

មតិយោបល់