ព័ត៌មានជាតិ

ចាប់ខ្លួនបុរសម្នាក់ ក្នុងករណីជួញដូរខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់អាវុធខុសច្បាប់

កោះកុង: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ ធ្វើការឃាត់ខ្លួន​ពាក់ពន្ធ័ ករណីជួញដូរខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់អាវុធខុសច្បាប់។

ប្រតិបត្តិការនេះ ធ្វើឡើងនៅម៉ោង៤និង៥៥នាទី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំនុចបន្ទប់ជួលលេខ១៧ យីហោកូលាបជាយដែន ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ជនសង្ស័យមានឈ្មោះ កាន់ កុសល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិន ពិតប្រាកដ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ដកហូតបានវត្ថុតាងរួមមាន៖
ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣កញ្ចប់តូច, ២កញ្ចប់ធំ សរុបទម្ងន់(៣.៩២ក្រាម)
អាវុធខ្លីប្រភេទ(K59)គ្មានលេខគ្រាប់ចំនួន៦គ្រាប់ ,បង់១
ជញ្ជីងថ្លឹងថ្នាំញៀន១
ថង់សម្រាប់ច្រកមួយចំនួន
រថយន្តកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ 2A-1248 ចំនួន១គ្រឿង, សម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
ទូសព្ទដៃម៉ាកអាយហ្វូន ពណ៌ស១គ្រឿង , ខ្នោះដៃ១, ប្រាក់រៀលចំនួន៧៥០០០រៀល ,អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរចំនួន២, កាបូបស្ពាយចំនួន១, ចិញ្ចៀនពណ៌ទង់ដែងចំនួន១,ស្រោមកាំភ្លើង១។

បច្ចុប្បន្នករណីខាងលើត្រូវបានកម្លាំងជំនាញបញ្ជូនមកអាវត្ថហត្ថខេត្ត ចាត់ការបន្ត៕

មតិយោបល់