កោះកុងៈ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណោទតាតៃក្រោម ចន្លោះគីឡូម៉ែត្រលេខ១២៨-១២៩ ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង បង្កឡើងដោយខ្លួនឯង បណ្តាលមកពីបើកលឿនចុះចំណោត ជាន់ហ្វ្រាំងហើយរអិលគ្រួសក្រាលផ្លូវទៅបុកនិងជញ្ជាំងថ្ម។
រថយន្តបង្កម៉ាកឡិចស៊ីស RX300 ពណ៌ផ្សែងបារី ពាក់ស្លាកលេខ ភ្នំពេញ2I-5076 មានទិសដៅ ភ្នំពេញ-ទីរួមខេត្តកោះកុង បើកបរដោយឈ្មោះ យ៉ែម ផន ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ពុំមានរបួស) និងរួមដំណើរចំនួន៤នាក់ រួមមាន:
ទី១ឈ្មោះ មុំ សុភាព ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិចាក់ជ្រូក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រងរបួសធ្ងន់(បាក់ដៃ នឹងជាប់ចង្កេះ)។ ទី២ឈ្មោះ ផែន ឌិន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងសាលា សង្កាត់ពង់ទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ របួសស្រាល (បែកក្បាល)។ ទី៣ឈ្មោះ យ៉ែ វិចិត្រ ភេទប្រុស អាយុ២៥ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ រងរបួសស្រាល។ និងទី៤ឈ្មោះ សួស វិចិត្រ ភេទប្រុស អាយុ២៥ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូម ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខ័ណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ របួសស្រាល (បែកមាត់)។
ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកោះកុង ចុះអន្តរាគមន៍ និងជួយសង្គ្រោះទាន់ពេលវេលា បានខលហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង នឹងរថយន្តសារ៉ែនរបស់ស្នងការដ្ឋាននគបាលខេត្តកោះកុង ដឹកអ្នករបួសបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកោះកុង៕
មតិយោបល់