ព័ត៌មានជាតិ

មេ​ធំ Foxconn មួយចំនួន​ត្រូវបាន​ចាប់ខ្លួន ពី​បទ​ទទួល​សំណូក​ពី Apple

​នេះ​មិនមែន​ជា​លើកដំបូង​របស់​ក្រុមហ៊ុន Apple ឬ​ក្រុមហ៊ុន​ដែល​ជា​ដៃគូ​នោះទេ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​សូកប៉ាន់​នោះ ប៉ុន្តែ​សម្រាប់​ពេល​នេះ​វា​គឺ​ជា​ថ្មី​បំផុត​។​

​យោង​តាម​សារព័ត៌មាន​ចិន China Times បានឲ្យដឹងថា មេ​ធំ​របស់ Foxconn មួយចំនួន ដែល​មាន​ទាំង​កំពុង​បម្រើ​ការងារ និង​មាន​ទាំង​ជា​អតីត ត្រូវបាន​ចាប់ខ្លួន​កាល​ពី​ថ្មីៗ​នេះ​នៅក្នុង​ប្រទេស​ចិន​។​

​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​នោះ រួម​មាន​អនុប្រធាន​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Hon Hai ដែលជា​ក្រុមហ៊ុន​ធំ​របស់ Foxconn ទៀតផង​។ ជន​ទាំងនេះ​ត្រូវបាន​ចាប់ខ្លួន​ក្រោម​ការចោទប្រកាន់​ពី​បទ​ទួល​សំណូក​ពី​ក្រុមហ៊ុន Apple​។​

​ប្រភព​ព័ត៌មាន​ខាងលើ​បានបញ្ជាក់​ថា មេ​ធំ​របស់ Foxconn ទាំងនោះ​បាន​ទទួល​ប្រាក់​សំណូក​ពី​ក្រុមហ៊ុន Apple តាមរយៈ​ការផ្ទេរ​ប្រាក់​ធនាគា​រប​រទេស ហើយ​សកម្មភាព​នេះ​ក៏​ត្រូវបាន​ចោទប្រកាន់​ផងដែរ​ពី​បទ​លាង​លុយកខ្វក់​។​
​ព័ត៌មាន​លម្អិត​ដែល​ទាក់ទង​នឹង​អំពើ​សូកប៉ាន់​នេះ នៅ​មិន​ទាន់​បញ្ជាក់​ឲ្យដឹង​នោះទេ ប៉ុន្តែ​ដំណឹង​នឹង​រាយការណ៍​បន្ដ​នៅពេលដែល ទទួលបាន​ព័ត៌មាន​បន្ថែម​៕​
apple_foxconn_071344562615_640x360

មតិយោបល់