កីឡាករ Luis Suarez បានទទូចថា ជង្គង់របស់គាត់ ស្ថិតនៅក្នុងលក្ខណ្ឌល្អឥតខ្ជោះ ដែលត្រៀមខ្លួនរួចរាល់ហើយ ដើម្បីសម្រេចជោគវាសនារបស់ក្រុមខ្លួន ជាមួយនឹង អ៊ីតាលី នៅ Estadio das Dunas វេលាម៉ោង ១១ និង ០០ នាទី ។នេះបើយោងតាមការចុះផ្សាយរបស់ទំព័រ វិគី ប៉ុន្មាននាទីមុននេះ។
ខ្សែប្រយុទ្ធក្លិបហង្សក្រហម បានវះកាត់ក្បាលជង្គង់ ពីរ បី សប្តាហ៍មុន ការប្រកួត World Cup តែដើម្បីបង្ហាញសញ្ញាថាខ្លួនអាចលេងបាននោះ គឺបានចូលរួមលុត អង់គ្លេស ដោយលទ្ធផល ២ – ១ ។ ដោយឡែកសម្រាប់រាត្រីនេះដែរ Luis Suarez បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ ។
កីឡាករសញ្ជាតិអ៊ុយរ៉ូហ្គាយរូបនេះ បាន និយាយថា “ខ្ញុំពិតជាមានភាពប្រសើរឡើងវិញ ហើយក្បាលជង្គង់របស់ខ្ញុំ គឺស្ថិតក្នុងលក្ខណ្ឌ មួយដ៏ល្អប្រសើរ និងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីយកឈ្នះ ក្រុមអ៊ីតាលី នារាត្រីនេះ “៕
មតិយោបល់