ព័ត៌មានជាតិ

LG ឈាន​មុខ​គេ​ផ្នែក​បច្ចេកវិទ្យា 4G LTE នៅកម្ពុជា​

កាលពី​ថ្ងៃ​ទី 22 ខែ មករា ឆ្នាំ 2014 មកនេះ ក្រុមហ៊ុន​បណ្តាញ​ទូរ​សព្ទ Smart បានប្រកាស​ដំណើរការ​បច្ចេកវិទ្យា អ៊ី​ន​ធើ​ណេត 4G LTE នៅក្នុង​ប្រទេស​កម្ពុជា ដែល​ទូរ​សព្ទ​ស្មាន​ហ្វូន LG មាន​ច្រើន​ម៉ូ​ដែល​ដែលមាន បច្ចេកវិទ្យា 4G LTE ដូចជា Optimus G Pro, Optimus G, Nexus 5 និង Optimus LTE ។​

LG ជា​ក្រុមហ៊ុន​អេឡិចត្រូនិចដ៏​ធំ​មួយ របស់​ប្រទេស​កូរ៉េ​ខាងត្បួង ដែល​បាន​បង្ហាញ​វត្តមាន​ទូរ​សព្ទ​ដែល​មាន​បច្ចេកវិទ្យា​ទំនើប ដែល​អាច​ប្រើ​បច្ចេកវិទ្យា អ៊ី​ន​ធើ​ណេត​ជំនាន់​ចុងក្រោយ​បំផុត​បាន​នៅលើ​ទូរ​សព្ទ​ដៃ​ស្មា​ត​ហ្វូន គឺ ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត 4G LTE ។ LG ជា​ក្រុមហ៊ុន​នាំមុខ​គេ​ផ្នែក​បច្ចេកវិទ្យា 4G LTE Device និង មាន​ប៉ាតង 4G LTE ច្រើនជាងគេ ជា​ហេតុ​ធ្វើឲ LG អាច​ផលិត​ទូរ​សព្ទ​ស្មា​ហ្វូន​បច្ចេកវិទ្យា 4G LTE បាន​ច្រើនជាងគេ​។ ដូចជា​កាលពី ឆ្នាំ 2013 កន្លងទៅនេះ ទូរ​សព្ទ​ស្មា​ត​ហ្វូន Optimus G Pro ក៏​ទទួលបាន​ពានរង្វាន់ Best LTE Device/Handset Award នៅ​កិច្ចប្រជុំ LTE World Summit ផងដែរ ដែល​នេះ​គឺ​ជា​ការបញ្ជាក់​ពី​សមត្ថភាព LTE ល្អ​គ្មាន​គូរ​ប្រៀប របស់ LG ។

​ ​ ​LG បាន​ក្លាយទៅជា​ក្រុមហ៊ុន​ផលិត​ទូរ​សព្ទ​ទំនើប​បំផុត និង​ល្អ​បំផុត​ប្រចាំឆ្នាំ 2012 & 2013 ជាមួយនឹង​ទូរ​សព្ទ Optimus G, LG G2, Nexus 4 និង Nexus 5 ៕

LG1

មតិយោបល់