ព័ត៌មានជាតិ

Michael Essien ចាកចេញពីតោខៀវទៅកាន់ AC Milan

កីឡាករ Michael Essien គឺមិនមែនតំណែង​ជាផ្លូវការ​ក្នុង​ក្លិប តោខៀវ ដូច្នេះ​ក្លិបខៀវ​នឹង​ខ្ចី​អ្នកលេងពីក្លិបផ្សេងទៀត ។ ដូច្នេះ​កីឡាករ Michael Essien បានសំឡឹង​ឃើញក្លិបដែលខ្លួនពេញចិត្តរួចរាល់ហើយ នោះគឺក្លិប AC Milan ដែលជាក្លិបក្នុងក្តីស្រម៉ៃ​។​

តាមរបាយការណ៍ព័ត៌មាន GOAL បានចុះផ្សាយ​ឲ្យដឹងថា ​តំណាងកីឡាករ Michael Essien លោក Fabien Piveteau នឹងជួប​ជាមួយនឹងតំណាងក្លិប AC Milan ដើម្បីចរចារ​រឿងកីឡាករ​ សញ្ជាតិ​ហ្គាណារូបនេះ ​ឲ្យខ្ចីជើងទៅលេងនៅ Rossoneri ។​ ទន្ទឹមជាមួយនឹងគ្នានេះដែរ​ប្រសិនបើអ្វីៗគ្រប់យ៉ាងដំណើរការដោយរលូននោះ Michael Essien ច្បាស់ជាធ្វើដំណើរទៅកាន់ក្លិប ធ្លាក់តារាងដុនដាប AC Milan នៅប៉ុន្មានថ្ងៃខាងមុខ​។

ក្នុងលក្ខណនេះដែរ ​ក្នុងការ​ជួបជើងតំបូង ជាមួយនឹង Atletico Madrid ក្នុងក្របខណ្ឌ Champions League ​ក្លិប Milan មិនអាច​ទទួលបានសេវាបម្រើ ពីកីឡាករ iccardo Montolivo និង Sulley Muntari ហើយអាចនឹង Michael Essien ចូល​មកលេងឆាប់ៗ​៕​
AC Milan

មតិយោបល់