ព័ត៌មានសិល្បៈ និងកម្សាន្ត

Selena Gomez ស្លៀក​សិចស៊ីដើមទ្រូង​ស្ទើរ​កណ្តាល​វាល​ទៅទិញ​បារី​ជក់ ខណៈ JB ជាប់គុក​

​តារា​សម្តែង និង​ចម្រៀង​ដ៏​សិច​ស៊ី​នាង Selena Gomez ត្រូវបាន​គេ​ប្រមាញ់​រូប​បាន ខណៈ​ដែល​នាង​ធ្វើដំណើរ​នៅតាម​ផ្លូវ​នៅ Tarzana ក្នុង​រដ្ឋ​កាលីហ្វ័​រញ៉ា ។ តែ​អ្វី​ដែល​ធ្វើឲ្យ​គេ​ចាប់អារម្មណ៍​នោះ គឺ​ឃើញ​នាង​កាន់​កញ្ចប់​បារី ដែល​ជា​រូបភាព​ខុស​ទំនង ដោយ​អតីតកាល​នាង​មិន​ដែល​ជក់បារី​នោះទេ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នោះទេ Selena Gomez ស្លៀកពាក់​សិច​ស៊ី ជាទីបំផុត ដោយ​ឈុត​ដែល​នាង​ស្លៀក​គ្មាន​អាវទ្រនាប់​នោះទេ ដោយ​បង្ហាញ​ដើមទ្រូង​ឡើង​ក្រ​ឡឹម ជា​ឈុត​អាវ​វៀល​ដើមទ្រូង​ពណ៌​សាច់​នោះ​។ ក្នុងស្ថានភាព​នោះដែរ​គេ​ឃើញ​នាង​ញញឹម​ព​ព្រាយ ខណៈ​ដែល Justin Bieber កំពុងស្ថិត​នៅ​ក្នុង​រឿងអាស្រូវ ជាប់គុក ដោយ​ផឹក​ស្រា​ស្រវឹង បើក​ឡាន​ប្រណាំង ហួស ល្បឿន​កំណត់ ។​

​តែ​ទោះជា​យ៉ាងណា ខាង កាសែត​អាមេរិក បាន​ចុះ​ផ្សាយ​ឲ្យដឹងថា Justin Bieber នៅពេលនេះ បាន​ស្ថិតនៅ​ក្រៅ​ឃុំ​វិញ ដោយ​មាន​អ្នកគាំទ្រ​ទទួល​ចេញពី​គុក ។ តាម​របាយការណ៍ បានឲ្យដឹងថា ការធានា​ឲ្យនៅ​ក្រៅ​គុក ត្រូវ​ចំណាយ​ទឹកប្រាក់​ចំនួន ២៥០០ ដុល្លារ ក្នុងនោះ​រួម​ទាំង ១០០០ ដុល្លារ សម្រាប់​បទឧក្រិដ្ឋ របស់​ពួកគេ​ដែល​ប្រឆាំង​នឹង​ការចាប់ខ្លួន ការបើក​ហួស​ល្បឿន​កំណត់ ១០០០ ដុល្លារ និង ការប៉ះពាល់​ថ្នាំ ៥០០ ដុល្លារ​។​

​លើសពីនេះទៅទៀត ប្រភព TMZ បាន​និយាយថា ឪពុក​របស់ Justin Bieber មិនបាន​ធ្វើ​បទ​បង្ហាញ នៅ​កន្លែងកើតហេតុ​នោះទេ នៅពេលដែល JB ត្រូវបាន​ចាប់ខ្លួន ក៏ប៉ុន្តែ​ការប្រណាំង​រថយន្ត​របស់​តារាចម្រៀង​រូបនេះ​បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ស្ទះចរាចរណ៍​៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/JBandselena3_zpse001e450.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/JBandselena2_zps2488bae2.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/JBandselena8_zps87e12a8b.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/JBandselena10_zps8cfa40dc.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/JBandselena7_zps46701ea3.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/JBandselena4_zps309f55df.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/JBandselena9_zps5f5db3fa.jpg
JBandselena (6)

មតិយោបល់