រាជរដ្ឋាភិបាល បានសម្រេចបង្កើត គណៈកម្មការសិក្សាស្រាវជ្រាវ កែទម្រង់លើការបោះឆ្នោត ដោយមាន លោក ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាន។
នៅក្នុងសេចក្តីសម្រេច មាន ៤ ប្រការគឺទី១-គណៈកម្មការនោះមានសមាសភាពថ្នាក់ដឹកនាំជាន់ ខ្ពស់ចំនួន ១០ រូបគឺឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាន ឯក ឧត្តម ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាសមាជិក ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាសមាជិក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មឯកឧត្តម កើត រិទ្ធិ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ជាសមាជិក ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការក្រសួង មហាផ្ទៃជាសមាជិក ឯកឧត្តម ឌុច សុន អគ្គនាយករដ្ឋបាលមូល ដ្ឋានក្រសួងមហាផ្ទៃជាសមា ជិក ឯកឧត្តមឧត្តមសេនីយ៍ឯក ប៉ូ លីដា ប្រធានក្រុមប្រឹក្សានីតិ កម្មក្រសួងមហាផ្ទៃជាសមាជិក និងលោកប្រាក់ សំអឿន ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅក្រសួងមហាផ្ទៃជាសមាជិក។
ប្រការ ២ នៃសេចក្តីសម្រេចនេះបានបញ្ជាក់ថា គណៈកម្មការនេះមានភារកិច្ចសិក្សាស្រាវជ្រាវអំពីច្បាប់ លិខិតបទដ្ឋាននានា និងដកស្រង់បទពិសោធន៍ពាក់ព័ន្ធ និងការបោះឆ្នោតពីបណ្ដាប្រ ទេសនានា និងរៀបចំសិក្ខាសាលាថ្នាក់ជាតិដើម្បីប្រមែប្រមូលមតិយោបល់ និងអនុសាសន៍នា នាពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិរួមមានតំណាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិតំណាងគណ បក្សនយោបាយ ដែលចុះបញ្ជី តំណាងគណៈកម្មាធិការរៀបចំការបោះឆ្នោត តំណាងសង្គមស៊ី វិល អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ស្ថាប័ន និងអ្នកពាក់ព័ន្ធដទៃ ទៀត សំដៅឲ្យបាននូវក្រមខណ្ឌកំណែទម្រង់ការបោះឆ្នោត ស្របតាមគោលការណ៍នៃលិខិតប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ហើយគណៈកម្មាធិការនេះមានតួនាទីធ្វើរបាយការណ៍ជូននាយករដ្ឋមន្ត្រីអំពីលទ្ធផល នៃសិក្ខាសាលាដែលរួមមានមតិយោបល់ និងអនុ សាសន៍នានា ដើម្បីកសាងក្រប ខណ្ឌកំណែទម្រង់ការបោះឆ្នោត ដើម្បីស្នើសុំគោលការណ៍នាយករដ្ឋមន្ត្រីដាក់ប្រជុំឆ្លងគណៈ រដ្ឋមន្ត្រីពិនិត្យ និងសម្រេច។
ប្រការទី ៣ នៃសេចក្តីស្រេចដែលចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន បានបញ្ជាក់ថា គណៈកម្មការសិក្សាស្រាវជ្រាវកែទម្រង់ការបោះឆ្នោតនេះមានសិទ្ធិប្រើប្រាស់ត្រា និងថវិការបស់ក្រសួងមហាផ្ទៃ និងប្រកាសទី ៤ បានបញ្ជាក់ថា រដ្ឋមន្ត្រីទទួល បន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធនិងសមាសភាពដូចមានចែងនៅក្នុងប្រការ ១ ត្រូវអនុវត្តន៍សេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេ៕
យល់យ៉ាងម្ដេចដែរ ចំពោះការបង្កើតគណៈកម្មការនេះ?
មតិយោបល់