សាធារណៈរដ្ឋហ្គាតេម៉ាឡា៖នៅក្នុងទីបញ្ចុះសពខាងក្រោមនេះប្រសិនបើ សាច់ញាតិ អ្នកស្លាប់មិនបានបន្តការចំណាយផ្នូរទុកសាកសពនោះទេ អ្នកគ្រប់គ្រងកន្លែងបញ្ចុះសពនោះនឹងយកសពនោះ ចេញក្រៅ និងដាក់កណ្តាលផ្លូវ ។
កន្លែងបញ្ចុះសពដ៏ចង្អៀត និងមានសេវាកម្មបែបនេះ គឺមាននៅ ទីក្រុង Guatemala ដែលស្ថិតនៅភាគខាងកើត សាធារណៈរដ្ឋហ្គាតេម៉ាឡា (Guatemala) តែអ្នកទស្សនាមិនភ្ញាក់ផ្អើលនោះទេ ដែលមានផ្នូរបញ្ឈរនៅជិតៗគ្នានោះ។ តែអ្វីដែលធ្វើឲ្យអ្នកទស្សនា និងសាច់ញាតិរន្ធត់នោះគឺ ក្នុងករណីបើសាច់ញាតិមិនបានផ្តល់ទឹកប្រាក់ ឬលទ្ធភាពបង់ថ្លៃផ្នូរ នោះ សាកសពនឹងត្រូវជីកឡើង បន្ទាប់សាកសពនោះ អាចនឹងត្រូវបានគេទុកនៅកណ្តាលវាល ដូចជាតាមផ្លូវជាដើម។
បើនិយាយអំពីបញ្ហាសីលធម៌ សម្រាប់អ្នកគ្រប់គ្រងទីបញ្ចុះសពអាចនឹងត្រូវទទួលរងភាពចម្រូងចម្រាស ។ប៉ុន្តែបើតាមរបាយការណ៍ដែលបកស្រាយ នៃការគ្រប់គ្រងទីបញ្ចុះសព បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ មានផ្នូរថ្មីដែលត្រូវជីកជាង ២០០០ ខណៈដែលមានភាពលើសចំណុះ ។ប៉ុន្តែបន្ទាប់ពីរយៈពេល ៦ ឆ្នាំនៃការកប់នេះ ដែរ សាច់ញាតិត្រូវបង់ប្រាក់ 180 Quetzales ដើម្បីប្រើសិទ្ធក្នុងការបង់សេវាជូនផ្នូរសាច់ញាតិ ។ ជាមួយនឹងគ្នានេះដែរ ប្រសិនបើសេវាកម្មមិនត្រូវបានបង់ នោះ បុគ្គលិកទីបញ្ចុះសពនឹង ជីកយកសាកសពចេញ ៕
មតិយោបល់