អាល្លឺម៉ង់៖ក្លិបបាល់ទាត់ Borussia Dortmund បានបាត់បង់ឱកាស និងពិន្ទុ ដើម្បីកាត់បន្ថយពិន្ទុរបស់ក្លិប Bayer Leverkusen ដោយបានត្រឹមតែស្មើ ២-២ ជាមួយនឹង Augsburg ដែលធ្វើឡើងនៅ SIGNAL IDUNA PARK កាលពីរាត្រីយប់មិញនេះ។
Dortmund បាននាំមុខតំបូងដោយការស្វែងរកគ្រាប់បាល់របស់កីឡាករ Sven Bender ដោយការតែតបញ្ចូលទី ហើយនៅនាទី ៦៦ ក៏បាននាំមុខបន្តទៀត ដែលជាគ្រាប់បាល់ស៊ុតហ្វ្រីហ្គិតដោយកីឡាករ Nuri Sahin ខណៈដែល ក្លិប Augsburg អាចរកគ្រាប់បាល់តាមស្មើ នៅនាទី ៥៦ ដោយកីឡាករ Bender ស៊ុតបញ្ចូលទីដោយខ្លួន ខណៈព្យាយាមក្លៀរបាល់ចេញ និង នាទី ៧២ ដោយកីឡាករ Ji Dong Won ។
លទ្ធផលស្មើ បានធ្វើឲ្យក្លិប Dortmund ស្ថិតនៅលេខរៀងទី ៣ នៃតារាងមាន ៣៣ ពិន្ទុ ដោយចាញ់ក្លិប Leverkusen ៤ ពិន្ទុ ខណៈដែល Augsburg មាន ២៥ ពិន្ទុនោះ។
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់