យោងតាមប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា ក្រុមហ៊ុន Hello Axiata Company Limited (Hello) បានធ្វើការច្របាច់ហ៊ុនបញ្ជូលជាមួយនឹង Smart ដោយទំហំទឹកប្រាក់រហូតដល់ទៅ ១៥៥ លានដុល្លារ។
ទឹកប្រាក់នៃការច្របាច់បញ្ចូលគ្នានេះ មានប្រមាណ១៥៥លានដុល្លារអាស្រ័យលើការទូទាត់សម្រាប់បំណុលសុទ្ធ ជាក់ស្តែង និងទុនដែលកំពុងតែដំណើរការគិតមកដល់ត្រឹមថ្ងៃបញ្ចប់។
ក្នុង កិច្ចព្រមព្រៀងនេះក្រុមហ៊ុន Axiata នឹងកាន់កាប់ភាគហ៊ុន៩០ភាគរយក្នុងក្រុមហ៊ុនថ្មីហើយការច្របាច់ បញ្ចូលគ្នាក្នុងនាមជាប្រតិបត្តិករធំបំផុតមួយក្នុងចំណោមក្រុមហ៊ុន ជាច្រើននៅកម្ពុជាបើគិតពីចំនួនអ្នកប្រើប្រាស់ និងចំណូល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីAxiata Group Berhad ចេញផ្សាយកាលពីថ្ងៃម្សិលមិញ។
ក្នុងកាច្របាច់នេះដែរ លោក លោក ថូម៉ាស ហ៊ុន (Thomas Hundt) អគ្គនាយកប្រតិបតិ្តរបស់ក្រុមហ៊ុន Latelz មានប្រសាសន៍ថា ក្រុមហ៊ុនរួមនេះនឹង ផ្តល់ជូនទៅអតិថិជនទាំង 5 លាននាក់ ជាមួយនឹងផលិតផល និង សេវាចល័តថ្មីៗដែលនាំមុខគេ ដោយមានតម្លៃសមរម្យ សំរាប់ការប្រើប្រាស់សេវាទូរស័ព្ទចល័តនិយាយរកគ្នា និងការប្រើសេវាអ៊ិនធឺណេតចល័ត។ សំរាប់ការរួមបញ្ចូលគ្នានេះ Smart Mobileនាំមកនូវកិច្ចប្រតិបតិ្តការដ៏មានប្រសិទ្ឋភាព កម្លាំងការងារដ៏មានសមត្ថភាពខ្ពស់ វត្តមានពាណិជ្ជសញ្ញាដ៏ខ្លាំងក្លា ព្រមទាំងមូលដ្ឋានទ្រព្យ និង ហ្វ្រេកង់កាន់តែធំទូលាយទៀតផង ។ ជាមួយគ្នានេះដែរ Hello ក៏មានមូលដ្ឋានអតិថិជនដ៏រឹងមាំ ព្រមទាំង អានុភាព និងទំហំដ៏សំបើមរបស់ Axiata Group ផងដែរ។
ជុំវិញនៃការក្តោបភាគហ៊ុនរបស់ Hello លើក្រុមហ៊ុនSmart នេះដែរ ត្រូវបានមហាជនជាច្រើនគិតថា ការលក់ហ៊ុនរហូតដល់ទៅ ៩០ ភាគរយ ជាហ៊ុនមួយ ដែលបញ្ជាក់ជាក្រុមហ៊ុន Smart Mobile រៀបនឹងក្ស័យធនហើយ ទើបបានជាលក់ហ៊ុនច្រើនយ៉ាងនេះ ។យ៉ាងណាមិញជាមួយនឹងគ្នានេះដែរ ប្រភពព័ត៌មានចចាមអារ៉ាមមួយបានឲ្យដឹងថា ក្រុមហ៊ុន Star Cell ដែល Smart បានទិញនោះ បានដកហ៊ុនចេញ ហេតុដូចនេះហើយ ទើបក្រុមហ៊ុនSmart Mobile រកពំនាក់ទីតាំងថ្មី ដើម្បីកុំឲ្យឈ្មោះមួយនេះបាត់បង់៕
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកាលក្រុមហ៊ុន ចល័តផ្នែកសេវាកម្ម ទូរស័ព្ទ មានរហូតដល់ទៅ ៩ គេសង្សឹមថា នឹងមានក្រុមហ៊ុនជាបន្តបន្ទាប់ទៀតផ្នែកសេវាកម្មមួយនេះ នឹងច្របាច់បញ្ចូលគ្នានៅត្រឹមតែ ៣ ឬ ៥ តែប៉ុណ្ណោះ៕
មតិយោបល់