ព័ត៌មានជាតិ

Zahia Dehar ធ្លាប់ Ribery និង Benzema វាយសិចបូក ដោយវត្តមាន​ចុងក្រោយទទួលការចាប់អារម្មណ៍​​

តារាម៉ូដែល Zahia Dehar ​វ័យ ២១ ឆ្នាំ ដ៏ស្រស់សោភា ជា​​តារាម៉ូដែល មាន​អតីត​កាល​ក្តៅវល់ ​ធ្លាប់មានរឿង​អាស្រូវផ្លូវភេទ រួមរ័ក​បូកជាមួយនឹង កីឡាករ Benzema និង Ribery ដោយថ្មីៗនេះដែរនាងបានបង្ហាញខ្លួន នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង​។​

នៅក្នុងព្រឹត្តិការណ៍ បង្ហាញម៉ូតមួយ ដែលធ្វើឡើងនៅក្នុងទីក្រុងប៉ារីស ​ប៉ុន្មានថ្ងៃចុងក្រោយមកនេះ នាង​ Zahia Dehar ទទួលបានការយកចិត្តទូកដាក់ពីសំណាក់អ្នក​កាសែត ជាមួយនឹង​រាងដ៏សិចស៊ី និង​ឈុត​បង្ហាញដើមទ្រូង​នោះ ។​វត្តមាននោះដែរ​ស្រីស្រស់ Zahia Dehar ស្លៀកឈុតពណ៌ខ្មៅ ​គួរ​ជាទីទាក់ភ្នែក ​ដោយ​អាវ​រ៉ូបចំហទ្រូង ​​ជាមួយនឹងក្រណាត់ស្តើង​​ឆ្លុះ​ដល់​ផ្លែ​ឪឡឹក​ទាំងគូរបស់នាង ដែលដុះ​លើទ្រូង ។​

ចង្កេះ​ និងរូបរាងដ៏សិចស៊ី រាល់សម្លៀកបំពាក់របស់​នាងស្លៀក តែងតែ ទទួលបាន​ចំណាប់អារម្មណ៍ ។
នាង Zahia Dehar ត្រូវបានគេ​គេដឹងថានាង​មាន​រឿង​អាស្រូ​វផ្លូវភេទ ​ក្នុងឆ្នាំ ២០០៩ ដោយមាន​​​ទំនាក់ទំនងបញ្ហា​​លក់ខ្លួន ​ជាមួយនឹង​​អ្នកលេង​សញ្ជាតិបារាំង Franck Ribery និង Karim Benzema ។​ ជាមួយនឹង​បញ្ហាសិចបូកនេះដែរ អ្នកលេងជនជាតិបារាំងពីរដួងនេះ កំពុងប្រឈមបញ្ហា​​​ដោយមិនទានបានដោះស្រាយ​ឲ្យចប់ស្រួលបួលឡើយ ដោយ​រងការចោទប្រកាន់ពី បទ​រួមរ័ក​ជាមួយនឹង​អនិតិជន បើទោះបីជា​ខ្លួនបានចំណាយ​លុយត្រឹមត្រូវយ៉ាងណាក៏ដោយ​។​

ប៉ុន្មានថ្ងៃមកនេះ ​ខណៈដែលស្រីស្រស់​រាងបានរូបនេះបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍បង្ហាញម៉ូត រឿងក្តី Ribery និង Benzema នៅតែបន្ត​ ​និងដំណើរការ ។​អ្នកទាំង ៣ ​​រវល់មិនបាន​ចូលរួមកាត់ក្តី បញ្ហា​ចោទខាងលើ ដោយសារតែ ​ហេតុផលផ្ទាល់ខ្លួន។
បន្ទាប់ពីរឿងអាស្រូវផ្លូវភេទ វាយបូក ​ក្នុងនាម​នាងជាអនិតិជន Zahia Dehar ​ជីវិតរបស់នាងបានផ្លាស់ប្តូរ​យ៉ាង ឆាប់រហ័ស ដោយ​ឥឡូវនេះដែរនាងបានក្លាយជា​អ្នករចនា​ម៉ូតឈុតក្នុង ដ៏​អស្ចារ្យ ក៏ប៉ុន្តែ​សម្រាប់បទល្មើស​កីឡាករ​ពីរដួងខាងលើ នាង​​ប្រាកដជា នឹង ​​ដឹក​​កីឡាករ​ទាំងនោះ បញ្ចូលគុក​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Zahia1_zpsf98d7d43.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Zahia2_zpsb8f4537f.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Zahia4_zps8228bf32.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Zahia3_zpsc28201ce.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Zahia5_zps761510bc.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/RiberyanBenzima_zps80319db6.jpg

មតិយោបល់