កេនយ៉ា៖ស្ត្រី ១១ នាក់ និងបុរសម្នាក់ ត្រូវបានឃាតខ្លួន ពីបទថតភាពយន្តមនុស្សពេញវ័យ (ភាពយន្តសិច) ជាមួយនឹងសត្វឆ្កែ ដោយហេតុការណ៍នេះដែរបានកើតឡើង នៅ Nyali Mombasa ។
អាជ្ញាធរនៅ Nyali Mombasa បានឲ្យដឹងថា នៅទីនេះសម្បូរទៅដោយ ជនបរទេស ដោយមកទីនេះដោយមានមូលហេតុផ្សេងៗ ដូចជាករណី ថតកុនជាមួយនឹងសត្វឆ្កែ ដែលកើតឡើងនេះ ។ ក្នុងនោះជនបរទេសខ្លះនិយាយថា គេមកទីនេះដើម្បីដំណើរទស្សនៈកិច្ច និងខ្លះទៀត និយាយថា គេមកទីនេះដើម្បីបំពេញចំណងអារម្មណ៍ផ្លូវភេទរបស់ពួកគេ។
មនុស្ស ទាំង ១១ នាក់នោះ ត្រូវបានជាប់ចោទ ជាមួយនឹងបទល្មើស ដ៏អាម៉ាសមិនធ្លាប់មាន គឺរួមរ័កជាមួយនឹងសត្វឆ្កែ ខណៈដែលបុរសសញ្ជាតិកេនយ៉ា ជាអ្នកកាន់កាមេរ៉ាថត ភាពយន្តសិចនេះ ។
មន្ត្រីប៉ូលិសក្នុងតំបន់ បានកត់សម្គាល់ឃើញថា មានស្ត្រីភាគច្រើន ដែលបានបណ្តោយខ្លួន ព្រោះតែទឹកប្រាក់ ។ លោកបានអះអាងថា កាមេរាដែលបុរសខាងលើប្រើសម្រាប់ថតរឿងសិចនោះ ត្រូវបានរឹបអូស និងប្រើជាភស្តុតាង ហើយស្ត្រីទាំង ១១ នាក់ និងបុរសម្នាក់នោះ ត្រូវបានរៀបចំឯកសារឡើងទៅកាន់តុលាការដើម្បីទទួលទោសតាមច្បាប់ ៕
មតិយោបល់