ព័ត៌មានជាតិ

សង្ស័យ​ថាមាន​ផ្ទៃ​ពោះ​?​

១. តើអាការៈដូចម្តេចខ្លះ ដែលស្ត្រីសង្ស័យថាខ្លួនមានផ្ទៃពោះ?
បាត់រដូវ
សីតុណ្ហភាពរាងកាយឡើងខ្ពស់
ចង់ ចង្អោរ
ឡើងដោះ
អស់កម្លាំង
អារម្មណ៍ប្រែប្រួល
បត់ជើងតូចញឹកញាប់
ហើមពោះ
ខ្ពើម រអើមអាហារ

២. អាការៈនេះ កើតមានឡើងដោយសារអ្វី ?
ដោយសារការប្រែប្រួលអ័រម៉ូនក្នុងខ្លួនស្ត្រីដើម្បីយកទៅចិញ្ចឹមទារកក្នុងផ្ទៃ។

៣.តើ អាការៈនេះកើតឡើងដូចគ្នាចំពោះស្ត្រីមានផ្ទៃពោះ ឬយ៉ាងណា?
មិនដូចគ្នាទេ ដោយ សារ កំរិតអ័រម៉ូនក្នុង ខ្លួនស្ត្រីខុសៗគ្នា ។ ស្ត្រីខ្លះអាចមិនមាន អាការៈ ចាញ់ កូន សោះ ឬ មាន សភាធម្មតា ដោយ សារការប្រែប្រួល អ័រម៉ូនក្នុង ខ្លួន តិចតួច។

៤.អ័រម៉ូនជា អ្វី ?
អ័រម៉ូនរាងកាយរបស់អ្នកគឺជាអ្នកបញ្ជូនសារជាតិ ឬ ជីវជាតិ (Chemical Messager) ធ្វើដំណើរនៅក្នុង ប្រព័ន្ធឈាមក្នុង ខ្លួន មនុស្ស ទៅកាន់ ជាលិកាឬសរីរាង្គរបស់ អ្នក ។ អ័រម៉ូនធ្វើការ មានផល ប៉ះពាល់ដល់ដំណើរការផ្សេងគ្នាជាច្រើនរួមមាន ៖ ការលូតលាស់ រាងកាយ និង ការ អភិវឌ្ឍ ការរំលាយអាហារ – របៀបដែលរាងកាយរបស់អ្នកទទួលបានថាមពលពីចំណីអាហារដែលអ្នកបរិភោ -មុខងារផ្លូវភេទ – បន្តពូជ – អារម្មណ៍។

៥.បើសង្ស័យថា មានផ្ទៃពោះ ត្រូវ ធ្វើអ្វីខ្លះ ?
ធ្វើតេស្តទឹកនោមរួសរាន់ទៅ មណ្ឌលសុខភាព ឬមន្ទីពេទ្យជំនាញដើម្បីពិនិត្យ អោយដឹងច្បាស់ថា តើការរាំងរដូវនេះ បណ្តាលមកពី មានផ្ទៃពោះ ឬមូលហេតុផ្សេង។ ការរួសរាន់ទៅ មណ្ឌលសុខភាព ឬមន្ទីពេទ្យជំនាញ ដើម្បីពិនិត្យ អាចអោយស្ត្រីជាម្តាយឆាប់ទទួលបានសេវាថែទាំគក៌។

៦.ហេតុអ្វីស្ត្រី ចាំបាច់ទៅ មណ្ឌលសុខភាព ពេល មានផ្ទៃពោះ ?
ដើម្បី អោយដឹងច្បាស់ថា តើពិតជាកូនមែន មិនមែនកូនពង កូននៅក្នុងស្បូនដែរ ឬទេ ទីតាំងសុកមានសុវត្ថភាព ដែរឬទេ​ដឹង​ពីការ វិវឌ្ឍ​របស់ កូនក្នុងផ្ទៃបើ មានបញ្ហាមិនប្រក្រតីណាមួយពេទ្យ ជំនាញអាចពិនិត្យដឹងឆាប់រហ័ស និងបាលទាន់ពេលវេលាទទួល បានដំបូន្មានពី ឆ្មប​ជំនាញពី ថែទាំសុខភាពក្នុង ពេលមានគក៌ និងការតាមដាន ការលូតលាស់របស់ទារកក្នុងផ្ទៃអោយ ប្រាកដថា ទារកមានសុខភាព និងម្តាយ មាន​សុខភា ពល្អទទួលថ្នាំជាតិដែក និងចាក់វាក់សាំង តេតានូសការបកស្រាយ ចំងល់ផ្សេងៗរបស់ស្ត្រីជាម្តាយដោយពេទ្យជំនាញ។

៧.ថ្នាំ ជាតិដែកមាន អត្ថប្រយោជន៍អ្វីខ្លះ?
បើសិនជាម្តាយមានភាពស្លេកស្លាំង មានន័យថា កំរិតឈាមក្រហមមានទាបដែលធ្វើអោយស្ត្រីឆាប់ហាត់ និងអស់កម្លាំង ឈាមដែលទៅ ចិញ្ចឹម​កូនមិនបានគ្រប់គ្រាន់ ត្រូវការចាំបាត់ថ្នាំជាតិ ដែកដើម្បីទ្រទ្រង់រាងកាយ ។ ហើយការទទួលបានថ្នាំ ជាតិដែកនេះ ធ្វើអោយម្តាយ អាច​ប្រាកដ​ក្នុងចិត្តថា កូនដែលកើតចេញមកមានអាវៈយវៈគ្រប់គ្រាន់។

៨.ស្វាមីមានកាតព្វកិច្ចអ្វីខ្លះពេល ភរិយាសង្ស័យ ថាមានផ្ទៃពោះ?

ស្វាមី ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ត្រីមានផ្ទៃពោះព្រោះស្ត្រីមានផ្ទៃពោះមានអារម្មណ៍ឆេវឆាប និងប្រែប្រួលខ្លាំង ដោយសារតែ អាការៈ​ចាញ់កូន។ ដូច្នេះការ យកចិត្តទុកដាក់របស់ ស្វាមីអាចធ្វើអោយស្ត្រីពពោះ មានអារម្មណ៍ ល្អកក់ ក្តៅ និងសប្បាយចិត្តដែល ធ្វើ អោយ​កូន​ក្នុងផ្ទៃក៏មានសុខភាពល្អដែរ៕
6954565141
ប្រភពអត្ថបទ៖​វិទ្យុស្ត្រី

មតិយោបល់