ព័ត៌មានជាតិ

ពិតជា​ខ្លាំង​មែន បញ្ចូល​ខ្យល់​កង់​រថយន្ត​ដោយ​ប្រើ​ច្រមុះ​ (Video Inside)

​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​បង្កើត​រឿង​មួយ ដែល​ធ្វើឲ្យ​មនុស្ស​ជា​ច្រើនសិង្ហ​តែ​មិន​ជឿ បើសិន​ពួកគេ​មិន​បាន​ឃើញ​សកម្ម​ភព​ផ្ទាល់​នឹង​ភ្នែក​ទេ​នោះ​។ លោក Ni Jongbing មាន​វ័យ ៦៣ ឆ្នាំ​បាន​បញ្ចូល​ខ្យល់​កង់​រថយន្ត​ដល់​ទៅ​បួន​ដោយ​មិន​ចាំបាច់​ប្រើ​ស្នប់ គឺ​ប្រើប្រាស់​ច្រមុះ​របស់​គាត់​ដើម្បី​បញ្ចូល​ខ្យល់​ទៅក្នុង​កង់​រថយន្ត​ទាំងនោះ​។ នេះ​ហើយ​គឺជា​សមត្ថភាព​ដ៏​ចម្លែក​បំផុត​ដែល​មនុស្ស​គ្រប់គ្នា​មិន​អាចធ្វើ​បាន​សូម្បី​ឡើយ​កង់​រថយន្ត​តែ​មួយ​។ ដើម្បី​ឲ្យ​កាន់តែ​លំបាក់​ជាង​នេះ​ទៅទៀត​លោក Jongbing បាន​ឲ្យ​មនុស្ស​ពេញវ័យ​ពីរ​នាក់​ឈរ​នៅ​លើ​កង់​រថយន្ត​នោះ រួច​គាត់​ធ្វើការ​បញ្ចូល​ខ្យល់​តែម្តង​។ មិនយូរប៉ុន្មាន​គាត់​បាន​បញ្ចូល​ខ្យល់​ទៅក្នុង​កង់​រថយន្ត​នោះ​ពេញ​ទាំងអស់ ដោយ​ប្រើ​រយៈពេល ២១ នាទី​។ ពេ​ទ​កោសល្យ​នេះ​លោក Jongbing បាន​រកឃើញ​កាលបី​ឆ្នាំមុន នៅពេលដែល​លោក​គ្រូពេទ្យ​ប្រាប់​គាត់​ថា ត្រូវ​ហាត់​បញ្ចេញ​ខ្យល់​តាម​ច្រមុះ​ដើម្បី​ឲ្យមាន​សុខភាព​ល្អ​៕
ទស្សនាវិដេអូឃ្លិបដូចខាង​ក្រោមនេះ៖

2014-01-29_164909

មតិយោបល់