ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តា​រា​ស​ម្តែង​ ​Zhang​ ​Ziyi​ ​ ​មិ​ត្តប្រុស​ទិ​ញ​ទូ​ក​ដ៏​ប្រណី​ត​ត​ម្លៃ ​៣​០​ ​លា​ន​យ​ន់​ ​ជា​កា​ដូ​

តារាចម្រៀង Wang Feng ​បាន​​ចំណាយទឹកប្រាក់ចំនួន ៣០ លាន​​​យន់ ​ទិញកាដូ ​សម្រាប់មិត្តស្រីជាទីស្រលាញ់របស់ខ្លួន​។​
សារព័ត៌មាន​លើទឹកដីចិន បាន​​ផ្សាយឲ្យដឹងថា មិត្តប្រុសរបស់តារាសម្តែង Zhang Ziyi លោក Wang Feng បានទិញទូក ​ដ៏ទំនើបមួយ ​ក្នុងតម្លៃ ៣០​លាន យន់ ។ ទូកដែល Wang Feng ទិញឲ្យមិត្តស្រីនោះ គឺបំពាក់ទៅដោយ សម្ភារៈបរិក្ខាដ៏ទំនើប នៅខាងក្នុង មានបន្ទប់គេង បន្ទប់ក្មេងលេង និង​ចង្ក្រានបាយ ។​ លើសពីនេះទៅទៀត មាន​បន្ទប់គេងដ៏ធំមួយទៀត ​ដោយបាំងដោយកញ្ចក់ ​សម្រាប់គេង​មើល​មេឃ មើល​ផ្កាយ នាពេលរាត្រី ។​ ដោយដឹកថាមិត្តស្រីចូលចិត្តលេង បៀ ម៉ាជាំង បានធ្វើបន្ទប់នៅចុង​ទូកមួយ ​សម្រាប់មិត្តស្រីជួបជុំលេង​បៀរម៉ាជាំង ។​

តែ​ទោះជាយ៉ាងណា ទូកដ៏ប្រណីតតម្លៃជាង ៣០ លានយន់ កំពុង​រចនា​នៅឡើយ ហើយនឹងមកដល់ដៃនាង Zhang Ziyi នៅពេលប៉ុន្មានខែខាងមុខនេះ​។​​

កាលពីសប្តាហ៍កន្លងទៅ នាង Zhang Ziyi និង Wang Feng បាន​ទទួលរងការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីធ្លាយរូបថត អ្នកទាំងពីរ លេង​បៀរម៉ាជាំង នៅ កាស៊ីណូ ៕​
26508_500

2014-04-04_125954

មតិយោបល់