ព័ត៌មានជាតិ

រថយន្តស្តារិច ពន្លះគោយន្តកន្ត្រៃ បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស ២នាក់

កំពង់ធំៈ កាលពីវេលាម៉ោង ៨ និង០៥នាទីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នាទី លើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ ២២-២៣ ភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងគោយន្តកន្ត្រៃយ៍ ក្នុងទិសដៅស្របគ្នា (ពីជើងទៅត្បូង) បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់។

រថយន្តម៉ាកស្តារិច ពណ៌ស គ្មានស្លាកលេខ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។ គោយន្តកន្ត្រៃយ៍ ដឹកឈើក្រាក់ អ្នកបើកបរឈ្មោះ គង់.គីន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ (របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ម៉ឺន មិន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ)។

មូលហេតុ៖ គោយន្ដកន្ត្រៃយ៍ឈប់លើទ្រូងផ្លូវ គ្មានភ្លើងបំភ្លឺ និងចំណាំងផ្លាតខាងក្រោយ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការរដ្ឋាននគរបាល ស្រុកប្រាសាទបល្ល័ង្ក ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់