ជាមួយនឹងកម្ពស់ ២,៣៣ ម៉ែត្រធ្វើឲ្យក្មេងស្រី Parveen Siddiqa ជនជាតិឥណ្ឌាបានក្លាយទៅជាមនុស្សស្រីដែលខ្ពស់ជាងគេបំផុតនៅលើលោក ចាប់តាំពីការស្លាប់របស់ Yao Defen ជនជាតិចិនមក។ តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា Sarveen Siddiqa មានអាយុ ២៨ ឆ្នាំ រស់នៅក្នុង ភូមិតូចមួយនៃរដ្ឋ west Bengal ប្រទេសឥណ្ឌា ត្រូវបានគេទទួលស្គាល់ជាមនុស្សស្រីតែម្នាក់គត់ដែលខ្ពស់ជាងគេបំផុត។ មិនត្រឹមតែកម្ពស់ទេ សូម្បីតែទម្ងន់របស់នាងមានរហូតដល់ទៅ ១២៩ គីឡូក្រាម ហើយផ្នែកសិរីរាង្គដូចជា ជើង ដៃ ចេះតែធំខ្លាំងឡើងខុសពីមនុស្សធម្មតា។ អស់រយៈពេលច្រើនឆ្នាំមកហើយដែល Parveen មិនអាចក្រោកឈរឲ្យត្រង់ខ្លួនបាន ពីព្រោះឆ្អឹងខ្នងរបស់នាងត្រូវបានបាក់។ លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថាប្រសិនបើមានការព្យាបាលឲ្យសមស្របរវាងកម្ពស់ និងទម្ងន់ លទ្ធផលនិងធ្វើឲ្យ Parveen ត្រឡប់មកធម្មតាវិញ។ នៅថ្ងៃទី ១៦ ក្នុងខែនេះលោកវេជ្ជបណ្ឌិតបានធ្វើការវះកាត់យកសាច់ដុំដែលធ្វើឲ្យរាងកាយរបស់នាងចេះតែលូតលាស់ចេញមក ហើយលោកគ្រូពេទ្យនិយាយថាការវះកាត់នេះអាចបញ្ឍប់ការលូតកម្ពស់របស់នាង៕
មតិយោបល់