ហ្វីលីពីន៖នៅក្នុងស្រុកភូមិ ដាច់ស្រយាលរបស់ប្រទេសហ្វីលីពីន កូនវ័យក្មេងដែលបញ្ចូនទៅកាន់សាលាមតេយ្យ បានក្លាយទៅជាផ្នែកមួយដ៏ភ័យរន្ធត់ ទាក់ទងរូបអាសគ្រាមកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។ ម្យ៉ាងវិញទៀត កុមារខ្លះទៀត ត្រូវបានបង្ខំឲ្យធ្វើការ ក្នុងខ្សែភាពយន្តមនុស្សពេញវ័យ ឬរឿងសិច ខណៈដែលឪពុកម្តាយរបស់គេបានលក់ទៅឲ្យជនបរទេស។
ថ្មីៗនេះដែរ មនុស្សជាច្រើនបានធ្វើការសង្ស័យថា ឈុតសិច និងរូបភាពអាសក្រាមរបស់កុមារអាយុ ៣ ទៅ ៤ ឆ្នាំ បានកើតឡើងនៅក្នុងផ្ទះឈើមួយ នៅតំបន់ Ibabao ដែលជាហគមន៍ដាច់ស្រយាល នៅលើកោះ Cebu។ នៅកន្លែងនោះដែរជាតំបន់ដែលមានសាលាមតេយ្យ និង ជាកន្លែងដែល ជនបរទេសអាចធ្វើការថតឈុត អាសក្រាមរបស់កុមារ ដ៏ទាក់ទាញបំផុត។
អភិបាលដែលគ្រប់គ្រងតំបន់ខាងលើ លោក Adelino Sitoy បានប្រាប់ដល់ AFP កាលពីសប្តាហ៍កន្លងទៅនេះ ឲ្យដឹងថា មុនតំបូងខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិនជឿនោះទេ ថា រឿងរ៉ាវ កេងប្រវ័ញ្ច ផ្លូវភេទលើកុមារ បានកើតឡើងនៅក្នុងទីក្រុងរបស់យើង។ដោយក្នុងនោះរយៈពេលដ៏ខ្លីខាងមន្ត្រីប៉ូលិសបានស៊ើបអង្កេតឲ្យដឹងថា រឿងរ៉ាវខាងលើកើតឡើង នៅ Ibabao ដែលជាតំបន់ថតរូបភាព និងវិដេអូ អាសអាភាសរបស់កុមារ។
Ibabao គឺជាតំបន់មួយ ដែលមានចំងាយ ៥៥០ គីឡូម៉ែត្រ នាភាគខាងជើង ពីទីក្រុងម៉ានីល ហើយក៏ជាភូមិធម្មតា ដាច់ស្រយាល ផងដែរ។
នៅពេលដែលការងារ ស៊ើបអង្កេតនេះបានបង្ហាញ ប្រជាជននៅទីនោះបានធ្វើការច្រានចោល ថាជារឿងមិនពិត ។ក៏ប៉ុន្តែប៉ូលិស បានបង្ហាញភស្តុតាង ដែលស្ថិតនៅពីក្រោយទ្វារ ដោយឪពុកម្តាយជាច្រើន បានធ្វើសកម្មភាពឲ្យកូនសម្តែងការរួមភេទ តាមរយៈ Webcam ឲ្យអតិថិជននៅ ក្រៅប្រទេសបានមើល ៕
ក្មេងស្រីដែលនៅក្នុងផ្ទះឈើ បង្ខំឲ្យ ថតឈុតអាសអាភាស
មតិយោបល់