ព័ត៌មានជាតិ

មុននេះបន្តិច មានរថយន្តមួយគ្រឿង បើកវ៉ា រថយន្តកុងតឺន័រ មិនរួច ក៏រេចង្កូតទៅបុកដើមព្រីង នៅព្រះសីហនុ

ព្រះសីហនុ: មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរមួយ កើតទ្បើងនៅចនោ្លះគីឡូម៉ែត្រ១៦៨ និង១៦៩ ស្តិតនៅភូមិតាពៅ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅវេលាម៉ោង១៩:៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះរថយន្តម៉ាក់កូរ៉ូឡា ពណ៏ខ្មៅសេរី៩៧ ស្លាកលេខកណ្តាល 2A-1244 បើកបរក្នុងទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ ដោយរថយន្តមានល្បឿនលឿនស្រាប់ ក៍វ៉ារថយន្តកុងតឺន័រមួយគ្រឿង តែវ៉ាមិនរួចក៏រេចង្កូតធ្លាក់កាវ ទៅបុកដើមព្រីង បណ្តាលឲ្យរងបួសស្រាល ២នាក់។

សមត្ថកិច្ចបញ្ជាក់ថា អ្នកបើកបរឈ្មោះ ឆាងពៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ទូរសព្ទ មានទីលំនៅ ភូមិបឹងវែង ឃុំវាលមាស ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងអ្នករួមដំណើរឈ្មោះ នង ធវិ ដែន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ត្រី មានទីលំនៅភូមិសំរ៉ុង ឃុំសំរ៉ុង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។

បច្ចុប្បន្ន រថយន្តត្រូវបាននគរបាលចរាចររណ៍ស្រុកព្រៃនប់ ស្ទូចយកទៅរក្សាទុក៕

photo_2016-05-05_20-44-49 photo_2016-05-05_20-53-43 photo_2016-05-05_20-53-42 photo_2016-05-05_20-53-41

មតិយោបល់