ព័ត៌មានជាតិ

អា​ថ៌​កំ​បាំ​ង​ដែ​ល​ធ្វើ​ឲ្យ​សុ​ដ​ន់​ស្ត្រី​ធំ​តា​ម​បែ​ប​ធ​ម្ម​ជា​តិ​

មា​ន​​ស្ត្រី​​ភា​គ​ច្រើ​ន​​ដែ​ល​​ច​ង់​​ទ​ទួ​ល​​បា​ន​​សុ​ដ​ន់​​​ធំ​​ដ៏​​ត្រ​លុ​ក​​ត្រ​ល​ន់​​តា​ម​​បែ​ប​​ធ​ម្ម​​ជា​តិ​ ប៉ុន្តែ​ការ​ប៉ង​ប្រាថ្នា​នេះ​មិន​បាន​ដូច​បំណង​គ្រប់​គ្នា​នោះ​ទេ។ មាន​មនុស្ស​ស្រី​មួយ​ចំនួន​ដោយ​សារ​តែ​ចង់​បាន​ដើម​ទ្រូង​ស្រស់​ផូ​ផង ក៏​ទៅ​រក​សេ​វា​កែ​ប្រែ​សម្ជស្ស ព្រោះ​​វា​ជា​វិធី​តែ​មួយ​គត់​ដែល​ធ្វើ​ឲ្យ​ដើម​ទ្រូង​ពួក​គេ​ឆាប់​ទទួល​បាន​លតផល​ដូច​បំណង​។ ផ្ទុយ​ទៅ​វិញ​ការ​ធ្វើ​បែប​នេះ​មិន​បាន​ស្ថិត​ស្ថេរ​យូរ​អង្វែង​នោះ​ទេ​ គឺ​មាន​តែ​វិធី​តាម​បែប​ធម្មជា​តិ​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​ឲ្យអ្នក​ក្លាយ​ជាម្ចាស់​​ដើម​ពិតប្រដក​មិន​ក្លែង​ក្លាយ។

១. ម៉ាស្សា
យកដៃរបស់អ្នកអង្អែថ្នមៗរហូតដល់ឡើងកំដៅ បន្ទាប់​មក​ឈ្លី​ថ្នមៗ​ជុំវិញ​សុដន​ទាំង​មូល​ចាប់​ពី​ផ្នែក​ខាង​ក្រោម​ឡើង​ទៅ​ដល់​ខាង​លើ។ សម្ពាធ​នៃ​ម្រាម​ដៃ​របស់​អ្នក​នៅ​ក្នុង​ការ​ឈ្លី​ត្រូវ​ធ្វើ​ដោយ​ស្រាលៗ ហើយ​យឺតៗ ទើប​មានប្រសិទ្ធិភាពខ្ពស់​។ ប្រសិន​បើ​អ្នក​ធ្វើ​ការ​ម៉ាស្សា​ពេញទ្រូង​ត្រូវ​​ធ្វើ​​បញ្ជ្រាស​មក​វិញ គឺ​ពី​ឆ្វេង​ទៅ​ខាង​ស្តាំ ក្នុង​រយៈ​ពេល​ប្រហែល​ជា ១៥ នាទី ទើប​កំដៅ​សីតុណ្ហ​ភាព​នៃ​ការ​ម៉ាស្សា​ឡើង​ល្មម។ ត្រូវ​ប្រាក​ដ​ថា​កុំ​បង្ខំ ហើយ​ក៏​កុំ​ប្រើទម្ងន់​ដៃ​ខ្លាំង​ពេក​ដែល។

២. ធ្វើលំហាត់ប្រាណ
ការ​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​រក្សា​នូវ​ទម្ងន់​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​បង្កើន​នូវ​ទំហំ​ដើម​ទ្រូង​របស់​អ្នក។ ដើម្បី​ទទួល​បាន​ដើម​ទ្រូងតឹងណែន អ្នក​ត្រូ​វ​តម្រេទ​ខ្លួន​ទៅ​លើ​សាឡុង​ ហើយ​ដៃ​ទាំង​ពីរ​កាន់​ដុំ​ដែក​មាន​ទម្ងន់ ១ ទៅ ២ គី​ឡូ​ក្រាម​ម្ខាង​មួយ ព្រោះ​ទម្ងន់​ប៉ុណ្នឹង​សម​ជា​មួយ​នឹងមនុស្ស​ស្រី​។ ដៃ​ទាំង​ពីរ​ត្រូវ​លើក​ខ្វែង​គ្នា​មក​ផ្អិប​នឹង​ដើម​ទ្រូង រួច​ហើយ​ពន្លា​ត្រឡប់​ទៅ​ទីតាំង​ដើម​វិញ។ ត្រូវ​ធ្វើ​បែប​នេះ​ចាប់​ពី ៨ ទៅ ១៦ ដង។

៣. របរអាហារ
ប្រហែល​ជា​អ្នក​មិន​ទាន់​ដឹង​ថា​ការ​កម្រិត​របប​អាហារ​ជាក់​លាក់​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ទំហំ​សុដន​នោះ​ទេ។ សាច់​មាន់ គ្រាប់​ធញ្ញ​ជាតិ សណ្តែក​សៀង ផ្លែ​ឈើ បន្លែ ប្រេង​អូលីវ …។ល។ អាច​ជួយ​ជម្រុញ​ឲ្យ​សុដន​របស់​មនុស្ស​ស្រី​​មាន​ការ​លូត​លាស់​តាម​បែបធម្មជាតិ​ធ្វេ​ដង។ ប៉ុន្តែ​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពីគ្រឿង​ស្រវឹង និង​ថ្នាំ​ជក់​៕

ចុច​ទីនេះ​មើលប្រភពដើម www.mungkulkar.com សហការ​ជាមួយនឹងដំណឹង​

មតិយោបល់