ព័ត៌មានជាតិ

រថយន្តអង្គរ​របស់ខ្មែរ ចេញ​​​ស៊េរីថ្មី​ជាផ្លូវការ​

ដូច​អ្វីដែលធ្លាប់បានសន្យាពីមុន នៅដើមឆ្នាំ ២០១៤ នេះដែរ ខាងក្រុមហ៊ុនផលិតរថយន្តអង្គរ ដែលជា​ស្នាដៃរបស់ខ្លួន បាន​បញ្ចេញស៊េរីថ្មីរបស់ខ្លួន មួយទៀត ដែលកាន់តែទំនើប​ជាង​មុន ដោយបំពាក់បច្ចេកវិទ្យា ថ្មីសន្លាង មិនចាញ់ ​រថយន្ត ក្រុមហ៊ុនធំៗលើពិភពលោកឡើយ​។​

រថយន្តជំនាន់ថ្មី ដែលខាងក្រុមហ៊ុនរថយន្តអង្គរ បង្ហាញនៅដើមឆ្នាំ ២០១៣ នេះដែរ មានឈ្មោះថា Angkor EV 2014​ ដែលរូបរាងនេះដែរមិនចាញ់​ជំនាន់ចាស់ Angkor EV 2013 ប៉ុន្មាននោះទេ ដោយមានលក្ខណៈស្រដៀងគ្នា​ តែ​​រាងមានឥទ្ធិពលជាងស៊េរីចាស់បន្តិច​។​

ដូចអ្វីដែលយើងធ្លាប់បានដឹងរួចហើយ ថា ក្រុមហ៊ុនរថយន្តអង្គរនេះដែរ ​គឺជាក្រុមហ៊ុនកូនខ្មែរ ​​ដែលមានលោក ញាន ផល្លឹក​​ ជា ស្ថាបនិក​ ​ដែល​​មកទល់នឹងពេលនេះ ស្ថាបនិករថយន្តខ្មែរមួយនេះ ផលិតបាន​ជាង ៥ ម៉ូដែលក្នុងនោះរួមមាន រថយន្ត​អង្គរ ២០០៣, អង្គរ ២០០៤, អង្គរ ២០១០ និង អង្គរ EV ២០១៣ ហើយចុងក្រោយ Angkor EV 2014 ដែលនឹងបង្ហាញខ្លួនជាសាធារណៈលើទីផ្សារ​​កម្ពុជានាពេលខាងមុខ ។​

ទន្ទឹមជាមួយនឹងការ​ចេញផ្សាយផលិតផលរថយន្តថ្មីរបស់ខ្លួន អ្នកលេង ​នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក​ បាន​នាំគ្នា​ចែករំលែករូបភាព និង បញ្ចេញមតិគ្រប់ៗគ្នាថា “ពិតជាមានមោទនៈភាព និងអ្នកខ្លះទៀត ខ្មែរមានទៅអន់ឯណា អាចផលិតរថយន្ត​​មិនចាញ់​បរទេសនោះទេ​” ៕​
Angkor EV 2014
Angkor EV 2014​
angkor_ev_02
Angkor EV 2013

មតិយោបល់