ព័ត៌មានជាតិ

ទាយ​បានទេ​ថា​ម្ចាស់ Facebook អាច​រក​ចំណូល​បាន​ប៉ុន្មាន​មកទល់ពេលនេះ ??

​បើ​យោង​ទៅ​តាម​របាយការណ៍​នៃ​ការធ្វើ​ស្ទាប​ស្ទង់​លទ្ធផល​របស់ GMI Ratings’2013 CEO Pay Survey ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​បានឲ្យដឹង​ថា​សហស្ថាបនិក បណ្ដាញ​ទំនាក់ទំនង​សង្គម​ដ៏​ធំ​ជាងគេ​លើ​លោក​ហ្វេ​សប៊ុក​លោក Mark Zuckerberg ដែល​ត្រូវ​បាន​ជាប់​ចំណាត់​ទី​មួយ​នៃ​មេដឹកនាំ​ក្រុមហ៊ុន​ដែល​ទទួលបាន​ប្រាក់​កម្រៃ​ច្រើន​ជាង​គេ​បំផុត​នៅ​អាមេរិក​ក្នុង​ឆ្នាំ ២០១២ ដែល​ទាំង​ប្រាក់ខែ​ប្រាក់​បន្ថែម​និង​ប្រាក់រង្វាន់​ផ្សេង​ទៀត​មាន​ទៅដល់ ២,៣ពាន់​លាន​ដុល្លារ​អាមេរិក​។​

mark-zuckerberg

លោក Mark Zuckerberg ធ្លាប់​បាន​បញ្ជាក់​លោក​ទ​ទួល​ស្គាល់​ថា​ប្រាក់ខែ​របស់​លោក​មាន​តែ​ត្រឹម ៥០៣.២០៥ដុល្លារ​អាមេរិក​នៅ​ពេល​ដែល​ប្រាក់​ប្រមាណ​ជាង ២,៣ពាន់​លាន​ដុល្លារ​ទៀត​បាន​មក​ពី​ភាគហ៊ុន​ដែល​លោក​មាន​នៅក្នុង​ក្រុមហ៊ុន ប៉ុន្តែនៅពេលនេះ គាត់សម្រេចចិត្តទទួល​យកប្រាក់ខែត្រឹមតែ ១ដុល្លារអាមេរិកប៉ុណ្ណោះ​។​

​ខាងក្រោម​នេះ​ជា​ម្ចាស់​ក្រុមហ៊ុន​ដែល​រកចំណូលបាន​ច្រើនជាងគេបង្អស់​នៅ​អាមេរិក​ទាំង ១០ នាក់​ដោយ​យោង​ទៅតាមរ​បាយ​ការណ៍​របស់ GMI report ៖

  1. Mark Zuckerberg, Facebook — $2,278,668,214

  2. Richard Kinder, Kinder Morgan Inc. (KMI) — $1,116,685,089

  3. Mel Karmazin, Sirius XM Radio (SIRI) — $255,355,676

  4. Greg Maffei, Liberty Media Corp. (LMCA) — $254,890,638

  5. Tim Cook, Apple (AAPL) — $143,828,867

  6. Edward Stack, Dick’s Sporting Goods (DKS) — $142,052,496

  7. Greg Maffei, Liberty Interactive (LINTA) — $136,450,484 (in addition to his compensation for serving as CEO of Liberty Media)

  8. Howard Schultz, Starbucks (SBUX) — $117,562,601

  9. Marc Benioff, Salesforce.com (CRM) — $109,544,875

  10. Frank Coyne, Verisk Analytics (VRSK) — $100,432,117​

មតិយោបល់