ព័ត៌មានជាតិ

ប្រទះឃើញជនជាតិ អាឡឺម៉ង់ម្នាក់ ដេកស្លាប់នៅក្នុងបន្ទប់ជួល នៅក្រុងព្រះសីហនុ

(ព្រះសីហនុ): ភ្នាក់ងារបានរាយការណ៍ថា នៅវេលាម៉ោង៣ រសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីជនបរទេសម្នាក់បានស្លាប់នៅបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុម១ ភូមិ៣ សង្កាត់៤ ខេត្តព្រះសីហនុ ។ សាកសពឈ្មោះ PARPART HORST ភេទប្រុស កើតថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៥២ មានសញ្ជាតិ​​​ (អាឡឺម៉ង់) កាន់លិខិតឆ្លង ដែនលេខ C1J0J5M4T សុពលភាពថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ហើយបានចូលស្នាក់នៅបន្ទប់ផ្ទះជួលខាងលើកាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៦។ បច្ចុប្បន្ន សាកសពរក្សាទុកកន្លែងស្នាក់នៅរង់ចាំការត្រួតពិនិត្យរបស់សមត្ថកិច្ចបច្ចេកទេស វិទ្យាសាស្រ្ត​ និងគ្រូពេទ្យជំនាញ៕​​​
12969275_1044124828980900_815444415_n12969256_1044124785647571_535672152_n

មតិយោបល់