ព័ត៌មានជាតិ

សណ្ឋាគារ​ដែល​ផ្តល់​ភាព​រ៉ូមែ​ន​ទិកបំផុត​នៅ​សិង្ហបុរី​

​រមណីយដ្ឋាន​និង​សណ្ឋាគារ Capella ជា​ប្រភេទ​ស្តង់ដា​ផ្កាយ​ប្រាំ​របស់​ប្រទេស​សិង្ហ​បុរី​តែមួយគត់​ដែល​ត្រូវបាន​គេ​ឲ្យ​តម្លៃ​ថា​ជា​ទីកន្លែង​រ៉ូមែ​ន​ទិកបំផុត​សម្រាប់​គូស្នេហ៍​ស្រលាញ់​គ្នា​និង​ដែល​ទើប​នឹង​រៀបការ​ថ្មីថ្មោង​នោះ​។​ការ​រចនា​ឡើង​ដោយ​មាន​ទៅ​ដោយ​ម៉ូដ​ទាំង​បែប​បុរាណ​និង​ទំនើប​បាន​ធ្វើឲ្យ​ភ្ញៀវ​ដែល​បាន​ទៅ​ដល់​សណ្ឋាគារ​នេះ​ទទួលបាន​អារម្មណ៍​អស្ចារ្យ​មួយ​ខុសពី​កន្លែង​ផ្សេង​ទៀត​។​

​អគារ​ដែល​បាន​បន្សល់ទុក​ពី​អាណានិគម​និង​អគារ​ថ្មី​មួយ​ចំនួន​ដែល​ត្រូវបាន​គូស​ប្លង់​ជាមួយនឹង​ព្រៃ​លេច​ទឹក​និង​ព្រៃឈើ​ខៀវស្រងាត់​ដែល​អាច​មើលឃើញ​ពី​មាត់​បង្អូច​នៃ​បន្ទប់​នីមួយៗ​បាន​បង្កើតឲ្យមាន​អារម្មណ៍​ញាប់ញ័រ​ទៅ​នឹង​ធម្មជាតិដ៏​ស្រស់​ថា​រួមជាមួយ​នឹង​ទេសភាព​នៃ​សមុទ្រ​នា​ពេល​រាត្រី​ដ៏​គួរឲ្យ​ទាក់ទាញ​បានរឹត​ធ្វើឲ្យ​ការសម្រាក​កំសាន្ត​នៅ Capella កាន់តែ​មាន​ភាព​មិន​អាច​បំភ្លេច​បាន​ឡើយ​។​

​សណ្ឋាគារ Capella ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជា 10 នាទី​ប៉ុណ្ណោះ​ពី​កណ្តាល​ទីក្រុង​ដ៏​មាន​ភាព​ប្រជាប្រិយភាព​របស់​អាស៊ី 5 នាទី​ដើរ​ទៅ​ដល់​សមុទ្រ​និង​តែ​ប៉ុន្មាន​នាទី​ក្នុងការ​ដើរ​ទៅ​ដល់​តំបន់​ពាណិជ្ចកម្ម​និង​តំបន់ Shopping តំបន់​ភូមិ​វ​ប្បធ​ម៍​និង​កន្លែង​ញាំ​ដ៏​សម្បូរបែប​នៅ​សិង្ហ​បុរី​ផង​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/CAPELLA8_zps5ae648d1.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/CAPELLA3_zps4f3ed193.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/CAPELLA9_zps224929e4.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/CAPELLA7_zpsd80b2c07.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/CAPELLA10_zps85308022.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/CAPELLA4_zps11d78e75.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/CAPELLA1_zps86f77ba6.jpg

មតិយោបល់