ខណៈពេលដែលលើកម្ពស់ការផ្សព្វផ្សាយ រឿង ហូលីវ៉ូតថ្មី នៅក្នុងប្រទេសអេស្ប៉ាញ បានជ្រើសរើសតារាបាល់ទាត់ជាច្រើនដួង ដើម្បីស្លៀកឈុត ជាមនុស្សពីងពាង ។
ការថតផ្សព្វផ្សាយ នេះដែរ ជាប្រូម៉ូសិនថ្មី សន្លាង នឹងអស្ចារ្យ ដែលដូចទៅនឹងរឿង The Amazing Spider-Man 2 ហើយគេដឹងយ៉ាងច្បាស់ថាពាណិជ្ជកម្មផ្សព្វផ្សាយនេះដែរ មានចំណងជើងថា Spider-Man 2: The Power of Electro in Spain ដោយរួមសហការផ្សព្វផ្សាយជាមួយនឹង ទូរស័ព្ទចល័ត Sony ផងដែរ។
នេះជាលើកតំបូងហើយ ដែលយើងបានឃើញ អ្នកចាំទីក្លិប Bacelona លោក Victor Valdes និង អ្នកចាំទី ក្លិប Real Madrid លោក Diego Lopez ស្លៀកឈុតជា មនុស្សពីងពាងនោះ។
ស្ពតផ្សព្វផ្សាយនេះដែរ ចង់បង្ហាញពីគុណសម្បត្តិរបស់ទូរស័ព្ទដៃ របស់ក្រុមហ៊ុន Sony ដោយ កីឡាករ Victor Valdes បានបោះទូរស័ព្ទទៅក្នុងទឹក ខណៈដែល Andres Iniesta យកចេញពីក្នុងទឹក នឹងបន្តការនិយាយ ដោយដំណើរការជាធម្មតា ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់