ក្មេងប្រុសដែលមានអាយុទើបតែ ៥ ឆ្នាំបានបើករថយន្តម្តាយរបស់ខ្លួនទៅបុក ពីរនាក់ម្តាយនិងកូនធ្វើឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរ។ តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថាក្មេងប្រុសម្នាក់នោះបានចូលទៅអង្គុយនៅក្នុងរថយន្តតែម្នាក់ឯង បន្ទាប់ពីម្តាយរបស់គាត់ទៅទទួលចេញពីរៀននៅសាលាមត្តេយ្យ។ បន្ទាប់មកគាត់ក៏បានកាច់សោរថយន្ត និងបើកបរទៅមុខក៏បុកចំស្ត្រី និងកូនប្រុសអាយុ ២ ឆ្នាំដែលកំពុងឈរនៅមុខរថយន្ត។ ភ្លាមៗនោះជនរងគ្រោះទាំងពីរត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យក្បែរនោះនៅក្នុងទីក្រុង Fulda នៃប្រទេសអាល្លឺម៉ង់ដើម្បីធ្វើការសង្គ្រោះបន្ទាន់។ បន្ទាប់ពីមានហេតុការណ៍កើតឡើងពីរនាក់ម្តាយនឹងកូនត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដោយឥតគិថ្លៃ៕
រូបតំណាង
ព័ត៌មានជាតិ
មតិយោបល់