ព័ត៌មានជាតិ

កាំភ្លើងធំ ឡើងគ្រង​តារា​ងសារជាថ្មី ខណៈហង្សក្រហម​បានត្រឹមតែស្មើ (Video Inside)

ក្លិបកាំភ្លើងធំ បាន​​​ឡើង​ទៅទៅគ្រប់គ្រង​តារាង​ក្នុងក្របខណ្ឌ Premier League សារជាថ្មីម្តង​ទៀតហើយ បន្ទាប់ពី កីឡាករ Alex Oxlade-Chamberlain បានរក​គ្រាប់បាល់ ពីរគ្រាប់ជាប់គ្នា ​ជួយឲ្យ កាំភ្លើងធម ឈ្នះ Crystal Palace ក្នុងលទ្ធផល ២-០ ​កាលពីរាត្រីយប់មិញនេះ​។​
កីឡាករវ័យ ២០ ឆ្នាំ ​​​​របស់អង់គ្លេស លេងក្នុងមុខងារខ្សែបម្រើ ៥ ខែទៅហើយ ដែលចាកចេញពី ទីលានប្រកួត ដោយសារតែបញ្ហារបួស យ៉ាងធ្ងន់ធ្ងរ នៅត្រង់ចំណុចជង្គង់ និង​ទទួលការវះកាត់ ។

ក្រោយពីជាសះស្បើយ បង្ហាញខ្លួន​​នារាត្រីយប់មិញ បានជួយ​ឲ្យកាំភ្លើងធំ Arsenal ​មាន ២ ពិន្ទុ លើស​ក្លិប មេឃខៀវ Manchester City ខណៈដែល គូប្រជែងដ៏ខ្លាំងក្លា តោខៀវនៅ លំដាប់ទី ៣ ដោយមិនទាន់​ប្រកួត ក្នុងជុំទី ២៤ ដូចទៅនឹង ​មេឃខៀវដែរនោះ​។​
សូមបញ្ជាក់ផងដែរថា ក្លិប កាំភ្លើងធំ ទើបតែខ្ចី កីឡាករ Kim Kallstrom សញ្ជាតិ​ស៊ុយអ៊ែត ពីក្លិប Spart Moscow លេងក្នុងមុខងារ ជាខ្សែបម្រើ ​កាលពីរាត្រីថ្ងៃសុក កៀកនិង​ទីផ្សារ​បិទ ​ ។​
ដោយឡែក​ក្នុងរាត្រី​ជាមួយនឹងគ្នានោះដែរ ក្លិប ហង្សក្រហម បាន​ធ្វើដំណើរទៅសួរសុខទុក្ខ ក្លិប West Bromwich Albion ដោយបានត្រឹមតែស្មើ ១-១ ហើយក៏ជាលទ្ធផល ដែល​ធ្វើ​ឲ្យខ្លួន​ក្រោកពីលេខរៀងទី ៤ មិនរួច ក្នុងតារាង ដោយមាន ៤៧ ពិន្ទុ ក្នុងចំណោម ២៤ ប្រកួត ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ ៖

Arsenal-v-Crystal-Palace-Alex-OxladeChamberl_3077256

មតិយោបល់